ម​ន្ត្រីៈ គ្រូឧទ្ទេស៣០នាក់​សំខាន់​ណាស់​សម្រាប់​ផ្តល់​សាច់​ប្រាក់ដល់ស្ត្រីក្រីក្រ​មាន​ផ្ទៃពោះ​

406
ចែករម្លែក

ដោយៈមេសា​/​ភ្នំពេញ ៖ លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានលើកឡើង​អំពី​សារសំខាន់ នៃ គ្រូឧទ្ទេស​ថ្នាក់ជាតិ ដែល​ត្រូវបាន​ចាប់ផ្តើម​បណ្តុះបណ្តាល​នៅថ្ងៃនេះ​ថា “ គ្រូឧទ្ទេស​ទាំង ៣០ នាក់​នេះ គឺជា​មន្ត្រី ក្រសួង​សង្គមកិច្ច ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និង ក្រសួងផែនការ ដែល​ធ្លាប់បាន​ឆ្លងកាត់​វគ្គ​តម្រង់ទិស​កន្លងមក ហើយ​ពួកគេ​ជា​ក្រុម​ដ៏​សំខាន់បំផុត​មួយ​សម្រាប់​ឈានទៅ​អនុវត្ត​កម្មវិធី​ផ្តល់​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​ក្រោម​អាយុ ២ ឆ្នាំ ក្នុង​គ្រួសារ​ក្រីក្រ ដោយសារ​បន្ទាប់ពី​វគ្គ​បណ្តុះបណ្តាល​រយៈពេល ៤ ថ្ងៃនេះ​ទៅ ពួកគេ​នឹង​បណ្តុះបណ្តាល​គ្រូ​បង្គោល​ថ្នាក់​រាជធានី​ខេត្ត ៩០ នាក់ ហើយ​ឈានទៅ​បន្ត​ជួយ​បណ្តុះបណ្តាល​ជន​បង្គោល​សរុប​ជិត ៩ ពាន់​នាក់​នៅ​គ្រប់​ឃុំ​សង្កាត់​ទូទាំងប្រទេស គឺ​ដើម្បី ឱ្យ​ប្រាកដថា ស្ត្រី​មាន​ផ្តៃ​ពោះ និង កុមារ​ក្នុង​គ្រួសារ​ក្រីក្រ​គ្រប់​ច្រកល្ហក​នៅ​ទូទាំងប្រទេស នឹង​ទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់​ពី​កម្មវិធី​នេះ​គ្រប់ៗ​គ្នា “ ។

លោក ឈួ​រ សុ​បញ្ញា ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​វគ្គ​បណ្តុះបណ្តាល​គ្រូឧទ្ទេស​ថ្នាក់ជាតិ ដែល​រៀបចំ​នៅ​សណ្ឋាគារ HIMAWARI ចាប់ពី​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។​

រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ធនធាន​មនុស្ស គឹជា​កត្តា​ដ៏​សំខាន់បំផុត​មួយ ដើម្បី ឱ្យសម្រេចបាន​នូវ​គោលដៅ​ក្នុងការ​ធ្វើឱ្យ​កម្ពុជា ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យ​មក​ម្រឹត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​នៅត្រឹម​ឆ្នាំ ២០៥០ ។ ជា​ផ្នែក​មួយ នៃ ទិសដៅ ដើម្បី ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ការកសាង​ធនធានមនុស្ស​ក្នុងសង្គម​កម្ពុជា ប្រកបដោយ​គុណភាព រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​កម្មវិធី​ឧបត្ថម្ភ​សាច់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​អាយុ​ក្រោម ២ ឆ្នាំ ក្នុង​គ្រួសារ​ក្រីក្រ ដែល​កម្មវិធី​នេះ ត្រូវបាន​ក្រសួងសុខាភិបាល ដឹកនាំ​អនុវត្ត​អស់​រយៈពេល​កន្លះ​ឆ្នាំ​មកហើយ ហើយ​កម្មវិធី​នេះ នឹងត្រូវ​បាន​ផ្ទេរ​ទៅឱ្យ​ក្រសួង​សង្គមកិច្ច ដែលមាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម ជា​អ្នកដឹកនាំ​អនុវត្ត ចាប់ពី​ខែ មករា ឆ្នាំ ២០២០ ខាងមុខនេះ​តទៅ ។​

ហេតុនេះ ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​បណ្ណសម​ធម៌ ឬ បណ្ណ​អាទិភាព​ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល​ហើយ អាច​ទៅ​ទំនាក់ទំនង​ចុះឈ្មោះ​នៅ​សាលាឃុំ សង្កាត់​របស់ខ្លួន ។ ចំណែក​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មិនទាន់មាន​បណ្ណ​នេះ​ទេ អាច​ទៅ​ទំនាក់ទំនង​នៅ មណ្ឌល​សុខភាព ឬ នៅ​មន្ទីរពេទ្យបង្អែក ដើម្បី ធ្វើ​អត្តសញ្ញាណ​កម្ម ឈានទៅ​ទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់​ពី​កម្មវិធី​នេះ ដែល​សរុប​ជា​ទឹកប្រាក់​ជិត ១ លាន​រៀល​សម្រាប់​ស្ត្រី​ម្នាក់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម