​អាជ្ញាធរ​ស្រុក​ចុះ​ពិនិត្យ​និង​បង្ក្រាប​ក្រុម​លួច​ឈួ​ស​ឆាយ​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​

335
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​អភិបាលស្រុក​ឆែប​លោក​សុខសាន្ត​តារា​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​ទីកន្លែង​ក្រុម​ដែល​មក​ឈួ​ស​ឆាយ​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ដោយ​ខុសច្បាប់​។​ការចុះ​បង្ក្រាប​នេះ​បន្ទាប់ពី​ទទួលបាន​របាយ​ការ​ណ៏​ពី​មេឃុំ​ឆែប​២​ថា​មាន​ក្រុម​ជនខិលខូច​១​ចំនួន​ដែល​មកពី​ខេត្តស្ទឹងត្រែង​បាន​ចូលទៅ​ទន្ទ្រាន​យក​ដី​បម្រុង​ទុក​របស់​រដ្ឋ​នៅ​ភូមិ​ប្រា​ឃុំ​ឆែប​២​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​

​កាលពី​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​តាម​ការបញ្ជាក់​ពី​លោក​សុខសាន្ត​តារា​បានឱ្យដឹងថា​នៅ​មុនពេល​កម្លាំងចម្រុះរ​បស់​លោក​ចុះ​ទៅដល់​គោលដៅ​នោះ​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​ហាក់បីដូច​ដឹងខ្លួន​មុន​ក៏បាន​រត់​គេចខ្លួនបាត់​អស់​ដោយ​បន្សល់ទុក​នូវ​វត្ថុ​តាំង​សម្ភារៈប្រើប្រាស់​មួយចំនួន​។​

​សមត្ថកិច្ច​របស់លោក​បាន​ប្រមូល​វត្ថុ​តាំង​បានរួម​មាន​,​ខ្សែលួស​ដែល​ប្រជាពលរដ្ឋ​ហុំ​ព​ទ្ធ័​ដី​ចំនួន​១​គីឡូក្រាម​,​ទី​២​ដុំ​បំ​ឡែ​ង​ភ្លើង​ឆក់​សត្វព្រៃ​ចំនួន​១​។​ទី​៣​ឌី​ណា​ម៉ូ​សម្រាប់​សាក​អាគុយ​ចំនួន​១,​ទី​៤​ម៉ាស៊ីន​រណា​យន្ត​ចំនួន​១​គ្រឿង​,​ទី​៥​ម៉ូតូ​ចំនួន​២​គ្រឿង​។​លោក​អភិបាលស្រុក​បានបញ្ជាក់​ថា​ក្រោយ​សម​ត្ថិ​ច្ចរប​ស់លោក​ចុះ​ពិនិត្យ​សកម្មភាព​ជាក់ស្ដែង​គឺមាន​ការកាប់​និង​ទន្ទ្រាន​ដីព្រៃ​នោះ​ពិតប្រាកដ​មែនហើយ​មាន​ទំហំ​រហូតដល់​ទៅ​៣០​ហិកតា​នៅ​ពី​ទីតាំង​ជាប់​គ្នា​នោះ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ