ក្រសួងសុខាភិបាល ហាមលក់ និង ប្រើប្រាស់ផលិតផលើហ្វេសប៊ុក ស្រីអូន កូនជ្រូក

382
ចែករម្លែក

ដោយៈមេសា/ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ជ្រាបថា ហ្វេសប៊ុកឈ្មោះ ស្រីអូន កូនជ្រូក កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងជាច្រើនមុខ ដែលគ្មានចុះប្រវេទន៍ គ្មានការពិនិត្យគុណភាព គ្មានក្រុមហ៊ុននាំចូលពិតប្រាកដ និង គ្មានច្បាប់ពីក្រសួងសុខាភិបាលឡើយ ដូចជា៖ ១ Ria Super VIP GLUTA MILK ២ RA ORN VIP LOTION ៣ D & L Super VIP ៤ Ri-a Cream និង ផលិតផលគ្រឿងសម្អាងជាច្រើនទៀត ហើយគណនីហេ្វសប៊ុកនេះ បានផ្សព្វផ្សាយភូតកុហក់បោកប្រាស់ និង បំភ្លើសហួសពីការពិតគ្មានមូលដ្ឋានច្បាស់លាស់ ។ នេះគឺជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅតាមទំព័រហ្វេសប៊ុករបស់ខ្លួន។

សេចក្តីប្រកាសដដែលបន្ថែមថា ដើម្បី ចៀសវាងការខាតបង់ប្រាក់កាស់ និង ប៉ះពាលដល់សុខភាព ឬ អាចឈានដល់បាត់បង់អាយុជីវិតអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនដំណឹងដល់សាធារជនទាំងអស់ ឈប់ប្រើប្រាស់គ្រឿងសម្អាងទាំនេះជាបន្តទៀត ។ ក្រសួងសុខាភិបាលតម្រូវឱ្យម្ចាស់គណីហ្វេសប៊ុកខាងលើ ត្រូវបញ្ឈប់ការនាំចូល លក់ ឬ ចែកចាយ និង ផ្សព្វផ្សាយគ្រឿងសម្អាងទាំងនេះជាបន្ទាន់ ព្រមទាំងប្រមូលមកកម្ទេចចោល ។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹង ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ស្រីអូន កូនជ្រូក ដែលនាំចូល លក់ ចែកចាយ និង ផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងខាងលើនេះ ទៅតាមផ្លូវច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន ។

សេចក្តីប្រកាសដដែលសង្កត់ធ្ងន់ថា ករណីបានជួប ឬ ប្រទះឃើញជនណាកំពុង លក់ ចែកចាយ ឬ ផ្សព្វផ្សាយផ្សព្វផ្សាយ ផលិតផលគ្រឿងសម្អាងខាងលើ សូមប្រញាប់ផ្តល់ព័ត៌មាន ឬ ត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និង គ្រឿងសម្អាង សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤៕B/