​កែ ឡេង និង ឃួន លី​ហ៊ ឡើង​វគ្គ ៨ ក្រុម លើ​វិញ្ញាសា​វាយយក​ពិន្ទុ នៃ​ជើងឯក​ពិភពលោក នៅ​កម្ពុជា​

662
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
កីឡាករ​-​កីឡាការិនី​កម្ពុជា បាន​ឡើង​វគ្គ ៨ ក្រុម​ចុងក្រោយ​ហើយ លើ​វិញ្ញាសា​វាយយក​ពិន្ទុ នៃ​ព្រឹ​ត្ត​ការណ៍ នៃ​ការប្រកួត​កីឡា​ប៉េតង់ ជ្រើសរើស​ជើងឯក​ពិភពលោក យុវជន និង​នារី លើក​ទី​១៧ នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែលមាន ៤៩ ប្រទេស​ចូលរួម​។​

​លោក សូ​ម៉ៃ សុខ​គា ប្រធាន​ប្រតិភូ​កម្ពុជា បាន​មានប្រសាសន៍ថា កីឡាការិនី កែ ឡេង និង​កីឡាករ ឃួន លី​ហ៊ បាន​ឡើង​វគ្គ ៨ ក្រុម​ចុងក្រោយ លើ​វិញ្ញាសា​វាយយក​ពិន្ទុ​។ សម្រាប់​វិញ្ញាសា​វាយយក​ពិន្ទុ​នារី កីឡាការិនី កែ ឡេង (​កម្ពុជា​) ន័​រ​វែ​ល ឡាវ មី​យ៉ាន់​ម៉ា បែលហ្ស៊ិក ថៃ ចិន និង​កាណាដា​។ ចំណែក​កីឡាករ ឃួន លី​ហ៊ វិញ រួមមាន ម៉ា​ដា​ហ្គា​ស្កា ម៉ូ​ណា​កូ អ៊ីតាលី ស្វី​ស ថៃ បារាំង កម្ពុជា និង អាល្លឺម៉ង​។​

​លោក​បាន​បន្តថា ចំពោះ​ការប្រកួត​វិញ្ញាសា ៣​ទល់​៣​នាក់​នារី​៖ ក្រុមទី​១ មាន​កីឡាការិនី កែ ឡេង ជា​ម្ចាស់​មេដាយមាស ជើងឯក​ពិភពលោក ៣ សម័យកាល កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រី​យ៉ា និង កីឡាការិនី កែវ សុ​វណ្ណា បាន​យកឈ្នះ​ក្រុមកីឡា​ការិនី មកពី Latvia លទ្ធផល ១៣​ទល់​៣​។ ចំណែក​វិញ្ញាសា ៣​ទល់​៣​នាក់​យុវជន​៖ ក្រុមទី​១ មាន​កីឡាករ ឃួន លី​ហ៊ កីឡាករ កុយ សុភ​ក្ត្រា កីឡាករ ភាព រ៉ា​ឃីម និង កីឡាករ គង់ កែវ​សុខា​ន់ ក៏បាន​យកឈ្នះ ក្រុម​កីឡាករ មកពី Latvia លទ្ធផល ១៣​ទល់​០​។​

​ចំពោះ​ក្រុមទី​២ មាន​កីឡាករ ទីវ រដ្ឋា កីឡាករ ពុត យ៉ុ​ន​ច័ន្ទដារ៉ា កីឡាករ វ៉ាន ភា​រុណ និង​កីឡាករ ហេង ស៊ីណា បាន​យកឈ្នះ ក្រុម​កីឡាករ មកពី​ចក្រភព​អង់គ្លេស លទ្ធផល ១៣​ទល់​០៩​។ ចំណែក​កីឡាការិនី ក្រុមទី​២ កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម កីឡាការិនី វង ចន្ថា កីឡាការិនី ឃួន យ៉ា​រី និង កីឡាការិនី ដួង​ឌី​ណា កំពុងតែ​ប្រកួត​៕v​