សម្តេច​ហ៊ុន សែន​ នឹង​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ ​សម្តេច​រាជបុត្រីព្រះរៀម នរោត្តម បុប្ផា​ទេវី

640
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅវេលា​ម៉ោង៤ល្ងាច​ថ្ងៃទី២០ខែវិច្ឆិកា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជ​ណា​ច្រក​ម្ពុ​ជា​បានដឹកនាំគណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ​សម្ដេច​រាជបុត្រីព្រះរៀម នរោត្តម បុប្ផា​ទេវី ។ ​ព្រះ​បរមសព​នៃ​សម្ដេច​រាជបុត្រីព្រះរៀម នរោត្តម បុប្ផា​ទេវី ទេព​នាថ​វ​ដ្ដី​ឯក ត្រូវបាន​តម្កល់ធ្វើបុណ្យ​ទក្ខិណានុប្បទាន​ទៅតាម​ព្រះរាជ​បវេណី​នៅ​វត្ត​បទុមវ​តី​រាជ​វ​រា​រាម​ខាងជើង ។​

កាលពីថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមាន ប្រសាសន៍ថ្វាយនូវការចូលរួមរំលែកទុក្ខជាមួយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ចំពោះការបាត់បង់ ព្រះរាជបុត្រីច្បងគឺ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលព្រះអង្គ បានយាងសោយទិវង្គតនាថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៩ ដោយព្រះរោគាពាធក្នុងព្រះជន្មាយុ៧៧ព្រះវស្សា។

សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា យើងពិតជាមានការសោកស្តាយចំពោះ ការបាត់បង់ធនធានមនុស្សដែលចាត់ទុកថាជាមរតកវប្បធម៌មនុស្សរស់។ក្នុងនាមទូលបង្គំយើងខ្ញុំទាំងអស់គ្នានៅទីនេះ សូមចូលរួមជាមួយនឹងសម្តេចម៉ែ ដែលកំពុងតែ មានការខ្វល់ខ្វាយជាមួយនឹងបុត្រីច្បងដែលសោយទិវង្គត នៅពេលនេះ។សុំចូលរួមជាមួយព្រះមហាក្សត្រដែលជាព្រះអនុជរបស់សម្តេច​ព្រះរៀមដែលបានសោយទិវង្គត។យើងបានចងចាំនូវអ្វីដែ លសម្តេចព្រះរៀម​បានបន្សល់ទុកតាំងពីទសវត្សរ៍ទី៦០និងក្រោយៗមកទៀត។នៅទីណាក៏ដោយ​ក៏ព្រះអង្គមិនភ្លេចជាមួយនឹងការរៀបចំគ្រប់ទម្រង់នៃសិល្បៈបុរាណខ្មែរយើង ក្នុងនោះរបាំព្រះរាជទ្រព្យគឺស្ថិតជាផ្នែកដ៏សំខាន់នៃការគាំពារដឹកនាំដោយព្រះអង្គក្នុង ន័យដើម្បីរំលឹកទៅដល់វីរភាពនិងការចូលរួមចំណែកចំពោះការកសាង​វប្បធម៌ក៏ដូចជាគុណសម្បត្តិដ៏ថ្លៃថ្លារបស់ព្រះអង្គដើម្បីជាការគោរពចំពោះព្រះរាជ​វង្សានុវង្ស ក៏ដូចជាចូលរួមជាមួយនឹងសម្តេចម៉ែនិងព្រះមហាក្សត្រដែលជា​ព្រះអនុជ​របស់សម្តេចព្រះរៀម។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែវិច្ឆិកាបាន​ក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះបរជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលដែលមាន​ខ្លឹមសារថា៖«បរពិត្រសម្តេចព្រះវរាជមាតាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ខណៈនេះទូល ព្រះបង្គំជាខ្ញុំនិងភរិយាមានក្តីក្តុកក្តួល​ខ្សឹកខ្សួល​រំជួលចិត្តឥតឧបមាដោយទទួលដំណឹង ថាសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ​និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈទ្រង់សោយព្រះទិវង្គតនៅ​ថ្ងៃចន្ទ​៧រោច​ខែកត្តិកឆ្នាំកុរឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង១២:៣០នាទីក្នុងព្រះជន្មាយុ៧៧ព្រះវស្សាដោយព្រះរោគាពាធ ។
ក្នុងឱកាសប្រកបដោយសមានទុក្ខនេះទូលព្រះបង្គំជាខ្ញុំនិងភរិយាសូមព្រះបរមរាជានុញ្ញាតចូលរួមរំលែកនូវព្រះមរណទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ដ៏ ជ្រាល​ជ្រៅជាមួយអង្គសម្តេចម៉ែជាអម្ចាស់ជីវិតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដោយក្តីសង្វេគសោ កស្តាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន​ព្រោះថាការបាត់បង់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការ​បាត់បង់ដ៏ធំធេងបំផុតនូវតួអង្គពហុជំនាញក្នុងវិស័យវប្បធម៌ អរិយធម៌​ជាតិខ្មែរជាដួងព្រលឹងរឹងមាំខ្លាំងក្លាពិសេសតាំងពីសម័យសង្គមរាស្រ្ត និយមដ៏ឧត្តុង្គឧត្តមដែលមានព្រះរាជបុត្រី អង្គព្រះមហាក្សត្រដ៏ឆ្នើមព្រះនាម នរោត្តម បុប្ផាទេវី ដ៏ស្រស់ល្វន់ល្វៃទ្រង់ពេញព្រះហឬទ័យនឹងនាដកា​ជាអង្គតួឯករបាំអប្សរា លើកតម្កើងវប្បធម៌ពណ្ណរាយជាតិថ្កើងថ្កានល្បីល្បាញរន្ទឺ​ទូទាំងសកលលោក។

ជាថ្មីម្តងទៀត​ទូលព្រះបង្គំជាខ្ញុំនិងភរិយាសូមវន្ទាឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ​សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់យាងយោនយកកំណើតបដិសន្ធិ​ក្នុងសុគតិភពគ្រប់ៗព្រះជាតិពុំឃ្លាតក្លាយជាបការៈដទៃឡើយ ។
សូមហ្លួងម៉ែជាអម្ចាស់ជាទីគោរពសក្ការៈទ្រង់ស្ដេចទទួលនូវអភិវន្ទនកិច្ចនិងកតញ្ញុកតវេទិតាធម៌ ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំនិងភរិយា» ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានកំណត់​យក​ថ្ងៃទី២០វិច្ឆិកាឆ្នាំ​២០១៩ ជា​ថ្ងៃ​កាន់ទុក្ខ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ចំពោះ​ការយាង​សោយ​ព្រះ​ពិរាល័យរបស់​សម្តេច​រាជបុត្រីព្រះរៀម នរោត្តម បុប្ផា​ទេវី ដើម្បី​ជាការ​រម្លឹក​ដល់​ព្រះ​គុណបំណាច់​ដ៏​ធំធេង​របស់​ព្រះអង្គ​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​ជាពិសេស​លើ​ផ្នែកសិល្បៈ​វប្បធម៌ អរិយធម៌និង​ជាការ​គោរព​ដល់​ព្រះរាជវង្សានុវង្ស​ផងដែរ។អាជ្ញាធរថ្នាក់ក្រោមជាតិ​នៅគ្រប់ទីកន្លែងទាំងអស់នៅថ្ងៃទី២០វិច្ឆិកា ២០១៩នៅទូទាំងប្រទេសត្រូវទម្លាក់​ទង់ជាតិចុះពាក់កណ្តាលដងដើម្បីកាន់ទុក្ខចំពោះការសោយទិវង្គតរបស់សម្ដេច​ព្រះរៀម នរោត្តម បុប្ផាទេវីនេះគឺជាការគោរពរបស់យើងចំពោះ ម្ខាងគឺជា​ព្រះរាជវង្សានុវង្ស​ជាព្រះរាជបុត្រ​របស់អតីតព្រះមហាក្សត្រការចូលរួមចំណែក​រំ លែកទុក្ខចំពោះសម្ដេចម៉ែដែលជាព្រះមាតានិងព្រះមហាក្សត្រដែលជាព្រះអនុជនិងជាព្រះរៀមនិងព្រះរាជវង្សានុវង្ស។ឯម្ខាងទៀតក៏ដោយសារដើម្បីរំលឹកទៅដល់​ស្នា​ព្រះហសត្ថរបស់សម្ដេចព្រះរៀមតាំងពីទសវត្សរ៍ ៦០ ដែលព្រះអង្គ​បានពុះពារឆ្លងកាត់ដើម្បីពង្រឹងរៀបចំបញ្ហាសិល្បៈបុរាណខ្មែររបស់យើងនេះដែលចាត់ទុកថាជាមរតកមនុស្សរស់។យើង សូមចូលរួមសោកស្ដាយចំពោះការបាត់បង់​ដ៏ធំធេងសម្រាប់ជាតិនិងប្រជាជនរបស់យើង។

​ព្រះ​បរមសពនៃ​សម្ដេច​រាជបុត្រីព្រះរៀម នរោត្តម បុប្ផា​ទេវី ទេព​នាថ​វ​ដ្ដី​ឯក ត្រូវបាន​ស្តេចយាង​និវត្តមកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​វេលាយប់​ថ្ងៃទី​១៩ខែ​វិ​ចិ្ឆ​កាឆ្នាំ​២០១៩។រួច​យាង​បន្ត​មកកាន់​វត្ត​បទុមវ​តី​រាជ​វ​រា​រាម​ខាងជើង​ដើម្បី​ប្រារព្ធ​ពិធីបុណ្យទក្ខិណានុប្បទាន​ទៅតាម​ព្រះរាជ​បវេណី ។​

​គួរបញ្ជាក់ដែរថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គទាំងទ្វេ​សព្វព្រះរាជហឫទ័យស្តេចយាងគោរពព្រះវិញ្ញណក្ខន្ធ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក នាវត្តបទុមវតីរាជវរារាមដោយមានការយាង​អមដង្ហែថ្វាយដោយព្រះរាជវង្សានុវង្សនាម៉ឺនសព្វមុខមន្រ្តីព្រះបរមរាជវាំងវេលា​ព្រឹក​ថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០១៩ ៕/Ha