ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ជនបរទេស​

337
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ជនបរទេស ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ត្រង់ចំណុច​កែង​និង​ផ្លូវ​២០៨ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង ១២​និង ៣០​នាទី ឈានចូល​ថ្ងៃទី​២១ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក Honda Click ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 1AQ 6877 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​របស់​ជនបរទេស ដែល​កំពុង​ជិះ​លើ​កង់​បី​ឥណ្ឌា តែ​មិនបាន​សម្រេច ក៏ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ដេញ​និង​ឃាត់ខ្លួន​បាន​ម្នា​ក់នៅ​កន្លែងកើតហេតុ​។ ជនសង្ស័យ​ដែល​ចាប់បាន​ឈ្មោះ ទឹម វិច្ឆិកា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ទួល​សង្កែ រីឯ​ម្នាក់ទៀត​រត់គេចខ្លួន​បាត់​ស្រមោល​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​នាំខ្លួន​ជនសង្ស័យ​ខាងលើ យកទៅ​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងរាំង ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​៕ ល​