ដួង ម៉ា​និ​ច មាន​អ្នកខ្លាំង​ពីក្រោយ​បែបនេះ​សោះ​ទើប​ស្អាត​គ្រប់​កម្មវិធី​

696
ចែករម្លែក

ភ្នំពេញ​៖ តាម​ការពិត​តារា​សម្តែង​ស្រី ដួង ម៉ា​និ​ច សម្រេចបាន​ការងារ​ធំៗ​ច្រើន​ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​តែងតែ​ទទួល​ការសរសើរ​ពី​រូប​សម្រស់​ស្រស់ស្អាត​នោះ​ដោយមាន​មនុស្ស​ប្រុស​ពូកែ​ផាត់មុខ​តុបតែង​ខ្លួន​ឱ្យ​ស្អាត​ស្ទើរ​គ្រប់​កម្មវិធី​បាន​ជាមាន​ប្រជាប្រិយភាព​និង​មាន​ទីផ្សារការងារ​ខ្លាំង​។

​នៅ​ពីក្រោយ​ភាពស្រស់ស្អាត​របស់​តារា​សម្តែង និង​តារាចម្រៀង​ជាច្រើន​ ក៏មាន​ការ​រួច​ចំណែកពី​ការរៀបចំ​តុបតែង​ដ៏​ប៉ិនប្រសប់​របស់​អ្នកជំនាញ​ផងដែរ ពិសេស​ម៉ូត​សក់ និង​ផ្ទៃមុខ​ដែល​កាន់តែ​ជួយ​រុញ​ឲ្យ​សម្រស់​ពួកគេ​កាន់តែ​ទាក់ទាញ​។ ថ្មីៗ​នេះ​ដួង ម៉ា​និ​ច​បាន​បង្ហាញមុខ​ជាថ្មី​ជាមួយទម្រង់​មុខ និង​ការតុបតែង​ខ្លួន​បែប​ថ្មី​ប្លែក​រហូត​មានការ​សាកសួរ​នាង​ថា ជា​ការកែ​សម្រស់​ផ្ទៃមុខជា​ថ្មី​ឬ​យ៉ាងណា​។ តារា​រូបនេះ​បញ្ជាក់ថា គ្រាន់តែ​ជាការ​រៀបចំ​តុបតែង​ខ្លួន​របស់​អ្នកជំនាញ ឈ្មោះ ឌី ដា​នី​ញែ​ល ( Dee Daniel) ដែល​អ្នកសិល្បៈ​ស្គាល់​ថា​ជា​អ្នកជំនាញ​ដ៏​ល្បី​។ តារា​រូបនេះ បញ្ជាក់ថា គាត់​គឺជា​អ្នកជំនាញ​ជួយ​ផាត់មុខ​ជាប្រចាំ​របស់​នា​ង​កន្លងមក​។

​តារា​រូបនេះ​បញ្ជាក់ថា ព្រោះតែ​ការទទួលស្គាល់​ច្រើន​ទើប​គាត់​មានឈ្មោះ​ល្បី ហើយ​នាង​ក៏អរគុណ​សម្រាប់​ការជួយ​ឲ្យ​សម្រស់​នាង​កាន់តែ​ប្លែក​។ តារា​ស្រី​រូបនេះ​បញ្ជាក់ថា ការជ្រើសរើសជាង​ជំនាញ​គឺជា​ជម្រើស​ល្អ​ដើម្បី​បង្កើន​ភាពស្រស់ស្អាត និង​ប្រាកដ​អំពី​ការមិន​ជះ​ផល​វិជ្ជមាន សម្រាប់​ស្បែក ​ព្រោះតែ​ជាងមាន​បទពិសោធន៍​ខ្ពស់​ប្រើប្រាស់​ផលិតផល​មានគុណ​ភាព​ជួយ​លើកសម្រស់ និង​មិន​ផ្តល់​ផលប៉ះពាល់​ដល់​ស្បែ​កមុខ​។ ថ្មីៗ​នេះ​នាង​ទទួលបាន​ការងារ​សិល្បៈ​ថ្មីៗ ជា​បន្តបន្ទាប់​ពិសេស​ការថត​ភាពយន្ត​ហើយ​នាង​ក៏ត្រូវ​រៀបចំ​តុបតែង​ខ្លួន​ឲ្យ​ប្លែក​ដើម្បី​បម្រើការ កម្សាន្ត​របស់​ទស្សនិកជន​៕ ដោយ បូ​រិ​ន​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ