​អគារ​រដ្ឋបាល​សាលាខេត្ត​,​របង​និង​ប្រព័ន្ធ​ខ្លះ​ត្រូវបាន​ជុស​ជុល​ឡើងវិញ​

370
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​សំណង់​អគារ​រដ្ឋបាល​សាលាខេត្ត​របង​និង​ប្រព័ន្ធ​បណ្តាញ​មួយចំនួន​ធ្វើការ​ជុស​ជុល​ឡើងវិញ​ខណៈ​អគារ​រដ្ឋបាល​សាលាខេត្ត​នេះ​បាន​កសាង​មាន​រយៈពេល​យូរ​ឆ្នាំ​។​បច្ចុប្បន្ន​មាន​សភាព​ប្រេះស្រាំ​បាក់​ដាច់​ធ្លាក់​និង​ខូចខាត​ផ្នែក​ខ្លះ​បាត់​ភាព​ដើម​ជាច្រើន​។​

​លោក​ជា​ពិ​សិ​ទ្ទ​នាយក​រដ្ឋបាល​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឱ្យដឹងថា​ដោយ​ថ្នាក់ដឹកនាំ​ខេត្ត​មើលឃើញថា មន្ត្រីរាជការ​ជូ​ប​ការលំបាក ខណៈ​សំណង់​អគារ​រដ្ឋបាល របង និង​ប្រព័ន្ធ​បណ្តាញ ទាំងនេះ បាន​កសាង​រយៈពេល​យូរ​ឆ្នាំ​មកហើយ​ដោយមាន​សភាព​ប្រះ​ឬ​ស្រាំ​បាក់​ដាច់​និង​ខូចខាត​ផ្នែក​ខ្លះ​ស្ទើ​បាត់​ពី​លំនាំ​ដើម​។​

​លោក​បន្តថា​ការសម្រេច​ធ្វើការ​ជុស​ជុល​នេះ​រួមមាន​ដំបូល​អគារ​រដ្ឋបាល​ពិ​ដាន​របង​ខ្លោងទ្វា​។​ផ្នែក​ខាងមុខ​ប្រព័ន្ធ​បណ្តាញទឹក​ភ្លើង​និង​ការរៀបចំ​បន្ទប់​ការិយាល័យ​ធ្វើការ​របស់​មន្ត្រី​បំពាក់​អំពូល​ភ្លើង​ម​ន្ថែ​ម​ក៏ដូចជា​ការ​លាបថ្នាំ​ថ្មី​នៃ​អគារ​ទាំងមូល​ផងដែរ​។​ការជួសជុល​ដើម្បី​កែលម្អ​សោ​ភ័​ណ្ឌ​ភាព​អាគារ​និង​ជួយ​បង្ក​ភាពងាយស្រួល​ដល់​មន្ត្រី​ក្នុងការ​បំពេញ​កិច្ចការងារ​ដើម្បី​ប​ប្រើ​សេវា​រដ្ឋបាល​និង​សេវា​សា​ធាណៈ​ឱ្យ​កាន់ តែមាន​ភាពល្អប្រសើរ​។​

លោក​បន្ថែមថា​ក្រៅពី​ការ​ជុស​ជុល​លើ​ផ្នែក​អគារ​រដ្ឋបាល​សាលាខេត្ត​ក៏មាន​ការរៀបចំ​សោ​ភ័​ណ្ឌ​ភាព​តំបន់​សួនច្បារ រួម​តំបន់​ជុំវិញ​បឹង​ស្នោរ ដែលជា​ទីតាំង​កម្សាន្ត រួមមាន​ការរៀបចំ​ប្តូរ​បង្គោល​ភ្លើង ប្តូរ​ប្រព័ន្ធ​ភ្លើង​ទឹក​ផងដែរ​។​លោកនាយក​រដ្ឋបាល​សាលាខេត្ត​បញ្ជាក់ថា​អគារ​រដ្ឋបាល​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ​ផ្តើម​រៀបចំ​និង​កសាងឡើង​នៅ​អំឡុង​ឆ្នាំ​២០០៦(​លោក​ប៉ិច​សុ​ខិ​ន​អតីត​អភិបាលខេត្ត​)។​បន្ទាប់មក​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បាន​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​អំឡុង​ឆ្នាំ​២០០៨​គិតដល់​បច្ចុប្បន្ន​មាន​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម