មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម​ចុះ​ពិនិត្យ​សកម្មភាព​ប្រមូល​ផល​ស្រូវ​របស់​សហគមន៍​

362
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ក្រុមការងារ​ដឹកនាំ​ដោយ​អគ្គនាយក​ក្រុមហ៊ុន​GoldenRice​និង​មន្ទីរ​កសិកម្ម​ខេត្ត​រួមជាមួយ​សហភាព​សហគម​ន៌​កសិកម្ម​បាន​ចុះ​ពិនិត្យ​សកម្មភាព​ប្រមូល​ផល​ស្រូវ​របស់​សហគមន៍​កសិក​ម្ម​សង្កែ​ពីរ​លក់​ស្រូវ​ជូន​ក្រុមហ៊ុន​GoldenRice.​។​ក្នុង​ឆ្នាំ​២០១៩​នេះ​សហគម​ន៌​សង្កែ​ពីរ​មាន​សមាជិក​ចំនួន​១១៨​គ្រួ​សារបាន​ចុះកិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​សរីរាង្គ​ជូន​ក្រុមហ៊ុន​នៅ​បរិមាណ​៦១៧​តោន​។​

​បច្ចុប្បន្ន​សហគមន៍​បាន​ផ្គត់ផ្គង់​ស្រូវ​ជូន​ក្រុមហ៊ុន​ប្រមាណ​៥០០​តោន​រួចហើយ​ក្នុងតម្លៃ​ជា​មធ្យម​កសិករ​ទទួល​បាន​១.៣១០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​លោកនាយ​កបាន​មានប្រសាសន៍​ទៀតថា​ក្នុង​គម្រោង​អនុវត្ត​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​នៃ​ការផលិត​និង​ផ្គត់ផ្គង់​ស្រូវ​សរីរាង្គ​រវាង​សហគមន៍​កសិកម្ម​ក្នុង​ខេត្តព្រះវិហារ​និង​ក្រុមហ៊ុន​ហ្គោល​ដេ​ន​រ៉ា​យស៍

​លោក​បណ្ឌិត​សុក​ហាច​អគ្គនាយក​ក្រុមហ៊ុន​ហ្គោល​ដេ​ន​រ៉ា​យស៍​និង​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្ត​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​វ​ឌ្ឍ​នះ​ភាព​នៃ​ការប្រមូល​ផល​និង​ប្រមូល​ទិញស្រូវ​សរីរាង្គ​របស់​ប្រជាកសិករ​។​ក្រុមហ៊ុន​ហ្គោល​ដេ​ន​រ៉ា​យស៍​នៅក្នុង​សហគមន៍​ពុទ្រា​វ​ឌ្ឍ​នះ​សាមគ្គី​សែន​ជ​យ័​ស្ថិតក្នុង​ស្រុក​ជ័យ​សែន​និង​សហគមន៍​សាមគ្គី​អភិវឌ្ឍន៍​សង្កែ​ពីរ​ស្ថិតក្នុង​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​

​ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​សហភាព​សហគម​ន៍ក​សិ​កម្ម​ព្រះវិហារ​មានជ័យ​និង​តំណាង​សហគមន៍​រួមទាំង​ការ​ផ្តល់នូវ​កិច្ចសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​បារាំង​អំពី​សក្តានុពល​និង​កិច្ចសន្យា​ផលិត​ស្រូវ​សរីរាង្គ​ក្នុង​ខេត្តព្រះវិហារ​ផងដែរ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម