ការចូលរួម​ពិគ្រោះ​ពិភាក្សា​របស់​ប្រជាពលរដ្ឋ​ជា​ស្ពាន​ឆ្ពោះទៅកាន់​កិច្ច​អភិវឌ្ឍ​មូលដ្ឋាន​

344
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ ការចូលរួម​ពិគ្រោះ​ពិភាក្សា និង​លើក​ជា​សំណូមពរ​ផ្សេងៗ​របស​ល​ប្រជាពលរដ្ឋ​ជា​ចំណែក​សំខាន់​ក្នុងការ​ឈានឆ្ពោះ​ទៅកាន់​កិច្ច​អភិវឌ្ឍ​មូលដ្ឋាន​ប្រកប​ដោយ​ប្រសិទ្ធភាព​។​

ថ្លែង​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ធ្វើឡើង​នៅ​បរិវេណ​វត្ត​អង្គ​ជុំ​ព្រៃ​ទប់​ស្ថិតក្នុង​ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោ​កជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត​បាន​មានប្រសាសន៍​ថា​​ ជាធម្មតា​កិច្ចប្រឹងប្រែង​របស់​រដ្ឋ​បាល​គ្រប់​លំដាប់ថ្នាក់​តែង​ជៀស​មិន​ផុតពី​ភាព​ខ្វេះ​ចន្លោះ​ឡើយ​។ ពិសេស​តម្រូវការ​នានា​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ឆ្ងាយ​ពី​ទីប្រជុំជន ឬ​នៅ​តំបន់​ចុងកាត់មាត់ញក​ទាំងឡាយ​។

ជាមួយ​បញ្ហា​ទាំងនេះ បងប្អូន​ទាំងអស់​ចាំបាច់​ត្រូវតែ​ចូលរួម​ពិគ្រោះ​ពិភាក្សា និង​លើក​ជា​សំណូមពរ​ជូន​ថ្នាក់ដឹកនាំ​ដើ​ម្ប​ទទួលបាន​ការឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​។ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​បន្តថា​រាល់​កិច្ចការ​របស់​រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់​គឺមាន​ក្រុមប្រឹក្សា​ជា​អ្នក​សង្កេត​តាមដាន និង​ជំរុញ​ក្រើនរំលឹក​ក្នុងន័យ​សហការ​ដើម្បីឱ្យ​ដំណើរការ​អភិវឌ្ឍ​បាន​ឆាប់រហ័ស និង​ចំ​គោលដៅ​ពិតប្រាកដ​។

រាល់​ការចូលរួម​ទាំងអស់ រដ្ឋបាលខេត្ត និង​ក្រុមប្រឹក្សា​តែង​ទទួលយក​ដើម្បី​ជជែក​ពិភាក្សា រួច​ឆ្លើយតប​ស្របតាម​លទ្ធភាព​ដោយ​មិន​បោះបង់គោល​គំនិត​វិជ្ជមាន​ណាមួយ​ឡើយ​។ ដូច្នេះ បងប្អូន​មិនត្រូវ​ភ័យខ្លាច ឬ​ស្ទាក់ស្ទើរ​ក្នុងការ​បញ្ចេញ​មតិយោបល់​ដើម្បី​ភាព​រីកចម្រើន​សម្រាប់​មូលដ្ឋាន​របស់ខ្លួន​នោះទេ​៕​B/