ម៉ាឡេស៊ី ចាប់​ជនជាតិ​ចិន​៦៨០​នាក់​ក្នុង​ការបង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត​

574
ចែករម្លែក

​ក្រុម​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត​ធំ​បំផុត​ដែល​គេ​ជឿ​ថា​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​នៅ​ម៉ាឡេស៊ី ត្រូវ​បាន​បង្ក្រាប​ដោយ​ប៉ូលិសអន្តោប្រវេសន៍​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​​ពុធ​ទី​២០​វិច្ឆិកា​។​

​នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​និយាយ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​មួយថា មនុស្ស​ជិត​១.០០០​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុងការ​ឆ្មក់​ចូល​បង្ក្រាប​នៅ​ទីស្នាក់ការ​និង​ការិយាល័យ​របស់​ក្រុម​​ខុសច្បាប់​នេះ​នៅ​ទីក្រុង ស៊ី​ប៊ឺ​ចា​យ៉ា​។​

​មន្ត្រី​ម៉ាឡេស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ជនជាតិ​ចិន​៦៨០​នាក់​ត្រូវបាន​ចាប់ខ្លួន ចំពោះ​ប្រតិបត្តិការ​ឆបោក​តាម​អ៊ិន​ធឺ​ណែ​ត ដោយ​បោកប្រាស់​មនុស្ស​ជាច្រើន​នៅ​​ក្នុង​ប្រទេស​ចិន​។​

​មន្ត្រី​ម៉ាឡេស៊ី​បានអោយដឹង​ទៀត​ថា ជនសង្ស័យ​ប្រមាណ​១០០​នាក់​បាន​គេចខ្លួន​រួច និង​ខ្លះ​រងរបួស​នៅក្នុង​ការ​ឆ្មក់​ចូល​បង្ក្រាប​។​ក្រុម​នេះ​ត្រូវ​គេ​ជឿ​ថា បាន​ប្រព្រឹត្ត​ការ​ឆបោក​​អស់​ប្រមាណ​កន្លះ​ខែ​មក​ហើយ​។​

​នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី បាន​និយាយថា នេះ​ជា​បទល្មើស​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន​ធំ​បំផុត​នៅ​ម៉ាឡេស៊ី​។​

​រូបភាព​បង្ហោះ​ដោយ​នាយកដ្ឋាន​អន្តោប្រវេសន៍​បង្ហាញ​ជន​សង្ស័យ​ត្រូវ​ចាប់ខ្លួន​និង​អង្គុយ​ឈ្ងោក​មុខ​និង​មួយចំនួនធំ​ឈរ​ដាក់​ដៃ​ទៅ​ក្រោយ​ក្បាល​នៅ​តុ​កុំព្យូទ័រ​ជា​ជួរ​៕​ប្រែ​សម្រួល​៖​វាសនា​

ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​ស៊ី​ប៊ឺ​ចា​យ៉ា ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ពុធ​

ទីតាំងផ្សាយពាណិជ្ជកម្ម