​គ្រោះថ្នាក់​ចរាចរណ៍​៨​លើក​បង្ក​ឱ្យ​មនុស្ស​ស្លាប់​២​នាក់​និង​របួស​១៣​នាក់​

402
ចែករម្លែក

ដោយៈ សាវ​រក្ស​/​ភ្នំពេញ ៖ គ្រោះថ្នាក់ ចរាចរណ៍ ៨​លើក​បង្ក ឲ្យ មាន មនុស្ស ស្លាប់ ២ នាក់ និង បាន បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល​១៣​នាក់​នេះ​បើ​គិត​ចាប់​ម៉ោង​២​រសៀល​ថ្ងៃទី​២០​មកទល់​ម៉ោង​២​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ។

​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​បានបញ្ជាក់​ថា នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់ និង បាន បង្ក ឲ្យ មាន អ្នករងរបួស ធ្ងន់ – ស្រាល ១៣ នាក់​។​

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១៥ នាក់ នៅ ថ្ងៃទី ២១ ខែវិច្ឆិកា នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៨ លើក ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម