​រថយន្ត​បើក​បុក​ម៉ូតូ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​

340
ចែករម្លែក

វ៉ៃ​គោ​/​ស្វាយរៀងៈ​ប​រុ​រស​ម្នាក់​បាន​រងរបួស​ធ្ងន់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​បើក​បុក​ម៉ូតូ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​១៣​ស្ថិត​ត្រង់ចំណុច​ភូមិ​ចក ឃុំ​កំពង់​ចក ស្រុក​រំដួល​ខេត្តស្វាយរៀង​កាលពី​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យ​ដឹ​ថាៈ​ជនរងគ្រោះ​ដែលជា​អ្នកបើក​ម៉ូតូ​មាន ឈ្មោះ​ផន​ពណ្ណរាយ​ភេទ​ប្រុស​អាយុ​២៤ ឆ្នាំ​រស់នៅ​ភូមិ​អង្គ្រង ឃុំ​ស្វាយ​រំពារ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​។​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ សេរី​២០១៦​ពាក់ ស្លាក​លេខ ស្វាយរៀង 1I.4995 រង​របួល​ធ្ងន់​។​

​ចំណែក​រថយន្ត​ពុំ​ស្គាល់​អត្តសញ្ញាណ​រត់គេច​ពី​កន្លែងកើតហេតុ​។​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បាន​បងប្អូន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខេត្ត​តៃនិញ​ប្រទេស​វៀតណាម​។​ចំណែកឯ​ម៉ូតូ​កម្លាំង​ជំនាញ​បាន​យកទៅ​រក្សាទុក​នៅ​អធិការ​ដើម្បី​ស្រាវជ្រាវ​តាម​បន្ត​នីតិវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម