យក្សគំរាមយក្ស!ចិន​ថា ខ្លួន​នឹង​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ការពារ​អធិបតេយ្យភាព​ទឹកដី​របស់ខ្លួន​

1222
ចែករម្លែក

លោក កេង សួង អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃទី​៣​ខែកក្កដា ឆ្នាំ​២០១៧ ថា ចិន​ជឿថា​ការចូល​ដោយខុសច្បាប់​របស់​កងទ័ព​ព្រំដែន​ឥណ្ឌា​មកក្នុងទឹកដី​ចិន​គឺ​ធ្ងន់ធ្ងរ​ និង​មាន​ភាពខុសប្លែក​ពី​ការប៉ះទង្គិច​គ្នា​និង​ភាពទាល់ច្រក​កាលពី​ពេលមុនៗ​រវាង​ភាគី​ទាំង​២​។ ខណៈដែល​កងទ័ព​ខ្លួន (​ចិន​) ចាត់វិធានការ​ការពា​រ​ព្រំដែន​ដ៏​ត្រឹមត្រូវ​នោះ​ភាគី​ឥណ្ឌា​បាន​រំលោភបំពាន​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ និង បាន​ប្រឆាំងនឹង​ច្បាប់​អង្គការសហប្រជាជាតិ​​ព្រមទាំង​គោលការណ៍​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ​”​។​

លោក កេង សួង បាន​និយាយថា ចិន​បានដាក់​ពាក្យ​តវ៉ា​ទៅ​ភាគី​ឥណ្ឌា និង​បានស្នើ​ភាគី​ឥណ្ឌា គោរព​តាម​កិច្ចព្រមព្រៀង​ព្រំដែន ហើយ​គោរព​បូរណភាព​ទឹកដី​ចិន និង ដក​កងទ័ព​ព្រំដែន​ឥណ្ឌា​នោះ​ត្រឡប់​ចូល​ទឹកដី​ឥណ្ឌា​វិញ​។​

នៅពេល​ត្រូវបាន​សួរ​សុំ​ធ្វើ​អត្ថាធិប្បាយ​អំពី​ការអះអាង​របស់​ក្រសួងការពារជាតិ​ឥណ្ឌា​ថា«ឥណ្ឌាឆ្នាំ​២០១៧​ខុសគ្នា​ឆ្ងាយពីឥណ្ឌា​ឆ្នាំ​១៩៦២»​នោះ លោក កេង សួង បាន​និយាយថា ចិន​នៅ​ឆ្នាំ​២០១៧ ក៏ខុសគ្នា​ពីចិនឆ្នាំឆ្នាំ​១៩៦២ ។ លោក​បាន​បន្ថែមថា “​ចិន​នឹង​ចាត់វិធានការ​ដ៏​ចាំ​ចាច់​ទាំងអស់​ដើម្បី​ការពារ​អធិបតេយ្យភាព​ទឹកដី​របស់ខ្លួន​”៕ ​ដោយ ៖សុខា

យក្សគំរាមយក្ស!ចិន​ថា ខ្លួន​នឹង​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ការពារ​អធិបតេយ្យភាព​ទឹកដី​របស់ខ្លួន​

ទីតាំងផ្សាយពាណិជ្ជកម្ម