ផ្សារ​កោះ​ញែក​ជំនាញ ពិនិត្យ​១​ព្រឹក​ រក​ឃើញតែ​ភេសជ្ជៈ​ហួស​កាល​បរិច្ឆេទ១​យួរ​

245
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/មណ្ឌលគិរី ៖ ​រយៈពេល​១​ព្រឹក​ថ្ងៃទី​២២​វិច្ឆិកា ក្រោម​ការចុះពិនិត្យ​និង​ធ្វើតេស្ត​ពី​សំណាក់​មន្ត្រី​ជំនាញ​កាំកុងត្រូល​និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តមណ្ឌលគិរី ពុំបាន​រកឃើញ​ទំនិញ​ឬ​ម្ហូបអាហារ ដែល​តាំង​លក់​ក្នុង​ផ្សារ​ស្រុក​កោះ​ញែក​មាន​បញ្ហា ធ្វើអោយ​អ្នក​ពិសារ​ប៉ះពាល់​សុខភាព​ឡើយ​។​ក្នុងនោះ​ជំនាញ​រកឃើញ​តែ​ភេសជ្ជៈ​ហួស​កាលបរិច្ឆេត​១​យួរ​ប៉ុណ្ណោះ​។​

​ក្នុង​ប្រតិ​ប​ត្ត​ការ​លោក ជ័យ សាមឿន អនុប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្ត​បាន​ឲ្យ​ដឹងថា ការចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ ក្នុង​គោលបំណង​ការពារ​ផល​ប្រ​យោ​ជ​ន៏ និង​សុខភាព​អ្នកប្រើប្រាស់ ដែល​ផ្ដោតទៅលើ​ក​ទំនិញ​វេច​ខ្ចប់​ស្រាប់ ម្ហូបអាហារ ជាពិសេស​ទំនិញ​ហួល​ការ​បរិ​ច្ឆ​ទ​ប្រើប្រាស់ ទំនិញ​គ្មាន​សុ​វ​ត្ដិ​ភាព ឬ​លាយ​សារធាតុ​គីមី​ហាមឃាត់​។ លោក​បាន​បន្ថែម​ថា ការចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ បានធ្វើ​តេស​លើ​មុខ​បន្លែ​ជាច្រើន​មុខ និង​ចំនីអាហារ ដើម្បី​ស្វែង​រកសា​ធាតុគីមី ហាមឃាត់ ប៉ូ​រ៉ា​ក់ ជា​លទ្ធផល​ពុំមាន​សា​ធាតុគីមី​ហាមឃាត់​នោះទេ បន្ទាប់មក​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ទំនិញ​នៅតាម​ដេប៉ូ ចែកចាយ​នានា ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រកឃើញ​ភេសជ្ជៈ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ចំនួន​១​យួរ និង​បាន​ដកហូត​យកមក​រក្សាទុក​នៅ​មន្ទីរ​ពាណិជ្ជកម្ម ដើម្បី​ដុត​កម្ទេចចោល​នាពេល​ក្រោយ ។

​មន្ត្រី​កាំកុងត្រូល ត្រូវគេ​ឃើញថា​បាន ណែនាំ​បន្ថែម ដល់​អាជីវករ ពាណិជ្ជករ​ឲ្យ​មានការ​យល់ដឹង និង មានការ​ប្រុងប្រយ័ត្ន ចំពោះ​ទំនិញ​ទាំងឡាយណា​ដែល​មិនមាន​គុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដូចជា កំប៉ុង​កំពិត ប៉ោង ច្រេះ​ស៊ី ទំនិញ​ដែលមាន​សារធាតុ​គីមី​ហាមឃាត់ និង ត្រូវ​រៀបចំ​ទំនិញ​លក់ដូរ​ទុកដាក់​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ និង​បាន​បិទ​រូបភាព ដែល​រៀបចំ​ដោយ អគ្គនាយកដ្ឋាន​កាំ​ង​កុងត្រូល ជូន​ដល់​អ្នកលក់ និង អ្នកប្រើប្រាស់ អោយបាន​យល់ដឹង​ពី​រូបភាព ជាបឋម​នូវ​ទំនិញ​ណា​ដែល​គួរប្រើ និង​ទំនិញ​ណា​មិនគួរ​ប្រើប្រាស់៕B/