ថៃបញ្ជូនពលរដ្ឋខ្មែរ៥នាក់រួចផុតទោសដល់អាជ្ញាធរកម្ពុជានៅច្រកព្រំដែន

360
ចែករម្លែក

ដោយ:អូរស្មាច់/ឧត្តរមានជ័យ ៖ អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន៥នាក់ ផុតទោសចូលដីថៃខុសច្បាប់ដល់កម្ពុជានៅព្រំដែនតាមច្រកអន្តរជាតិជាំ ស្រុកអន្លង់វែង នៅរសៀលថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០១៩។

សមត្ថកិច្ចបានឱ្យដឹងថា ពលរដ្ឋទាំង៥នាក់ ដែលអាជ្ញាធរថៃបញ្ជូនមកកម្ពុជានោះមាន១,ឈ្មោះញ៉ែត វាសនា ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិអូរឈើទាល ឃុំជ្រេស ស្រុកឈូក ខេត្តកំពត។២,ឈ្មោះសៀង វុទ្ធី ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិដំណាក់ត្រយឹង ឃុំខ្ចៀយខាងត្បូង ស្រុកដងទង់ ខេត្តកំពត។៣,ឈ្មោះសាយ ធី ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅរស់នៅភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង, ៤,ឈ្មោះជុំ ដន ភេទប្រុស អាយុ២៧ឆ្នាំរស់នៅរស់នៅភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង និង៥,ឈ្មោះជិន ម៉េត ភេទប្រុសអាយុ ៦៨ ឆ្នាំរស់នៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចថា ទាំង៥នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៧,៦,២០១៧ ពីបទឆ្លងដែនកាប់ឈើជាប់គុកនៅខេត្តស៊ីសាកេតប្រទេសថៃចូលតាមច្រកអូរស្វាយ ស្ថិតនៅភូមិ/ឃុំអូរស្វាយ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ឈមខាងថៃភូមិ ឃុំស្ទឹងចាន់ ស្រុកឃុនហាន ខេត្តស៊ីសាកេត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម