ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ប្រទេស ជប៉ុន​ចុះពិនិត្យនិងព្យាបាលជំងឺជូនមន្ត្រីរាជការ នៅស្រុកពាមរក៍

347
ចែករម្លែក

ដោយ:ចាន់ ថន/ព្រៃវែង ៖ គ្រូពេទ្យ ស្ម័គ្រចិត្តជនជាតិជប៉ុនបានមក ព្យាបាល ជំងឺ ដោយ ឥតគិតថ្លៃជូនដល់មន្ត្រីរាជការក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ជាង ៣០០ នាក់ ដែលមាន ការអញ្ជើញ ចូលរួម ពី លោក យក់ ប៊ុន ណា រដ្ឋលេខាធិការ ក្រសួង មុខងារសាធារណៈ និង ជា ប្រធាន ក្រុមការងារ ថ្នាក់ជាតិ ចុះ មូលដ្ឋាន ស្រុក ពាមរក៍ កាលពីព្រឹក ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ។

ថ្លែង នៅក្នុង ឱកាស នោះដែរ លោក យក់ ប៉ុនណា សូម ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ដែល មកពី ប្រទេស ជប៉ុន ដែលបានមក ព្យាបាល ជំងឺ ទូរ ទៅដោយ ឥតគិតថ្លៃ ជូន ដល់ មន្ដ្រីរាជការ នៅក្នុង ស្រុក ពាម រក៍ នាឱកាស នេះ ។

លោក បាន បន្តទៀតថា ទាំងនេះ គឺបង្ហាញអំពីភាពស្និទ្ធស្នាល រវាង ប្រទេស ទាំងពីរដែល តែងតែ ជួយ ដល់ ប្រជាជន កម្ពុជា។ ទាំងនេះ ក៏ ជា កាយវិការ មួយ ដ៏ ល្អ របស់ ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ប្រទេស ជប៉ុន ដែល រួមចំណែក ក្នុង វិស័យ សុខាភិបាល នៅ ប្រទេស កម្ពុជា ។

ក្នុងការលើកស្ទួយលើកកម្ពស់ សុខភាព មន្ដ្រី រាជការ នៅក្នុង ប្រទេស កម្ពុជា និង ជួយ កាត់បន្ថយ ភាពក្រីក្រ នៅក្នុង ប្រទេស កម្ពុជា នោះ ផងដែរ ។

លោក ក៏បាន អំពាវនាវ ដល់ មន្ដ្រីរាជកា រទាំង អស់ ត្រូវ ចេះ ថែទាំ សុខភាព ដោយ ខ្លួនឯង មិនត្រូវ ពឹងផ្អែក លើ គ្រូពេទ្យ ទាំងស្រុង នោះទេ ។ ដោយ ត្រូវ គេង នៅក្នុង មុង ហូប ស្អាត ផឹក ស្អាត ជាប្រចាំ និង ត្រូវមាន អនាម័យ នៅ ជុំវិញ ភូមិឋាន របស់ខ្លួន ។ ដើម្បី ធានាបាន នូវ សុខភាព របស់ខ្លួន និង សូម ផ្ដាំផ្ញើ ដល់ មន្ត្រីរាជការ ក្នុងស្រុក ទាំងអស់ ត្រូវ បន្ដ ខិតខំ ប្រឹងប្រែង បំពេញការងារ។ បម្រើ ប្រជាពលរដ្ឋ នៅ មូលដ្ឋាន ឲ្យ បាន ទាន់ពេលវេលា ចូលរួម ធ្វើ ឲ្យ ស្រុក មានការ រីកចម្រើន ជា បន្ដបន្ទាប់ ។

ដើម្បី លើក កំពស់ ជីវភាព រស់នៅរ បស់ ប្រជា ពលរដ្ឋ ទូទាំង ស្រុក ពាមរក៍ អោយ កាន់តែ ប្រសើរឡើង ប្រកបដោយ សមធម៌ និង ឈានទៅ កាត់បន្ថយ ភាពក្រីក្រ នៅ មូលដ្ឋាន ៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ