សម្លាប់​ស្ត្រី​កាប់​ចិញ្ច្រាំ​ញាត់​ចូល​ធុង​ទឹកកក​គឺជា​ករណី​ប្លន់​យក​ទ្រព្យសម្បត្តិ

1562
ចែករម្លែក
  • 10
    Shares

​ដោយ​៖​សហការី​/​កណ្តាល​៖​ឃាតក​ដែល​សម្លាប់​ស្ត្រី​ម្នាក់​ដោយ​កាប់​ចិញ្ច្រាំ​ទាំង​អាក្រាធកាយ​ញាត់​ចូល​ធុង​ទឹកកក​គឺ​ករណី​ប្លន់​យក​ទ្រព្យសម្បត្តិ​ដូចជា​ម៉ូតូ​ខ្សែក​,​ខ្សែដៃ​,​ចិញ្ចៀន​,​ក្រវិល​,​កងជើង​,​ដោយសារ​ចាញ់ល្បែង​អន​ឡាញ​អស់​លុយ​និង​បញ្ចាំ​ម៉ូតូ​។​ជនរងគ្រោះ​និង​ឃាតក​ជា​មនុស្ស​រាប់អាន​គ្នា​តែ​ឃាតក​បាន​កាប់សម្លាប់​ស្ត្រី​រងគ្រោះ​មិន​ញញើត​ដៃ​ទៅវិញ​។​

​ក្រោយពី​មាន​អំពើ​ឃាតកម្ម​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ឃាតក​ហើយ​រួប​គេ​បាន​សារភាពថា​៖​ខ្លួន​បាន​រាប់អាន​ស្ត្រី​រងគ្រោះ​បាន​ជិត​២​ឆ្នាំ ខណៈ​នាង​តែងតែ​មក​ធ្វើ​ទូរស័ព្ទ​នៅ​កន្លែង​ខ្លួន​ជុស​ជុល ក៏​ស្គាល់គ្នា​។ ក្រោយមក​ខ្លួន​បាន​ចាញ់ល្បែង​អន​ឡាញ​អស់​លុយ អស់​ម៉ូតូ​យកទៅ​បញ្ចាំ ក៏​បែកគំនិត បង្កើត​ផែនការ​ទុច្ចរិត ទៅ​ជួល​ផ្ទះ​គេ​នៅបាន​៥​ថ្ងៃ​ក៏​ទូរស័ព្ទ​ខ​ល​ហៅ​ស្ត្រី​រងគ្រោះ​ឱ្យមក​បន្ទប់​ជួល ដោយ​ភូត​កុហកថា​ខ្លួន​មាន​ឡេ​ទឹកឃ្មុំ​ពិសេស​សម្រាប់​លាប​ស្បែក​។​ពេ​ើ​នោះ​ស្ត្រី​រងគ្រោះ​មក​ផ្ទះជួល​យក​ឡេ​លាប​ស្បែក​តាម​ការណែនាំ​ពី ជនសង្ស័យ​ជា​ឃាតក​។​
​ក្រោយមក​នាង​ចូល​បន្ទប់ទឹក​លាង​សម្អាតខ្លួន​ក៏ត្រូវ​ជនសង្ស័យ​ជា​ឃាតក​បាន​យក​ខ្សែភ្លើង​ទៅ​ឆក់​សម្លាប់​។​តែ​នាង​ស្រែក​ទើប​ឃាតក​យក​កាំបិត​មក​កាប់​ចិញ្ច្រាំ​ជាច្រើន​កន្លែង​បណ្តាល​ឱ្យស្លាប់​និង​យក​សាកសព​ដាក់​ញាត់​ចូល​ធុង​ទឹកកក​តែម្តង​។​

ជនសង្ស័យ​ជា​ឃាតករ​សារភាព​ទៀតថា​៖​ពេល​យក​សាកសព​ដាក់​ញាត់​ចូល​ធុង​ទឹកកក​ហើយ​ខ្លួន​មិនទាន់​ដឹក​យកទៅ​ទម្លាក់ចោល​ទេ​គឺ​ទុក​នៅផ្ទះ​ជួល​សិន​ដើម្បី​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​លក់បាន​ប្រាក់​ទៅ​លោះ​ម៉ូតូ​ដែល​ខ្លួន​ដាក់បញ្ចាំ​យកមក​ដឹក​សាកសព​ទៅ​ទំលាក់ចោល​នៅ​ព្រែ​កតា​មាក់​។​បច្ចុប្បន្ន ជនសង្ស័យ​ជា​ឃាតករ​សមត្ថកិច្ច​កំពុង​សាកសួរ​តាម​នីតិវិធី​បន្តទៀត​៕S/