ពិព័រណ៍​ផ្កា​អន្តរជាតិ​ក្រុង​គុន​មីង​ប្រទេស​ចិន​លើក​ទី​១៨​ប្រារព្ធ​នៅ​ក្រុង​គុន​មីង​

1167
ចែករម្លែក

​នៅ​ថ្ងៃទី​២២ ខែមិថុនា ពិព័រណ៍​ផ្កា​អន្តរជាតិ​ក្រុង​គុន មីង​ប្រទេស​ចិន​លើក​ទី​១៨ បាន​ប្រារព្ធ​នៅ​ក្រុង​គុន មីង នៃ​ខេត្ត​យូ​ន​ណាន ។ ផ្កា​ស្រស់​ជាង ១៥០០​មុខ បាន​ត្រូវ​ដាក់តាំង​បង្ហាញ​ជា​សាធារណៈ​ក្នុង​ពិព័រណ៍ នេះ ។​

​ពិព័រណ៍​នេះ​មាន​ស្ដង់​ពិព័រណ៍​ចំនួន ៣៥០ ហើយ​មាន​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ ១៦៨ ក្រុមហ៊ុន​បាន ចូលរួម​ក្នុង​ពិព័រណ៍​នេះ ។ ក្នុង​ឳ​កាស​ពិព័រណ៍​នេះ ម្ចាស់​រៀបចំ​ពិព័រណ៍​បានរៀបចំ និង​អញ្ជើញ​អ្នកជំនាញ ការ​ចិន និង​បរទេស​ដ៏​ល្បីឈ្មោះ​ឲ្យ​ចូលរួម​សកម្មភាព​ផ្លាសប្ដូរ​បច្ចេកទេស និង​វប្បធម៌​ចំនួន​ជាង ១០ ដើម្បី​បង្កើន​ការផ្លាស់ប្ដូរ​គ្នា និង​កិច្ចសហប្រតិបត្តិការ ។​

​តាម​ការ​ឧទ្ទេសនាម​បាន​ឲ្យ​ដឹងថា សព្វ​ថ្ងៃមុខ​ជំនួញ​ផ្កា​របស់​ខេត្ត​យូ​ន​ណាន​បាន​ឈានចូល​ដំណាក់កាល ថ្មី​សម្រាប់ធ្វើ​ការកែទម្រង់ ដោយបាន​ដាំ​ដុះ​ផ្កា​ជាង ៨​ម៉ឺន​ហិកតា​នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៧ កើនឡើង ១០,១ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៦ ដែល​បានសម្រេច​ទំហំ​ពាណិជ្ជកម្ម ២១.៥១០ លាន​យ័ន កើនឡើង ១១ ភាគរយ ។ ក្នុងនោះ ទំហំ​សរុប​នៃ​ការនាំចេញ​ផលិតផល​ផ្កា គឺ ៩៧,៩៦៥ លាន​ដុល្លារ​អាមេរិក កើនឡើង ៣,៩ ភាគរយ ។ ជាពិសេស​ការសិក្សា​ស្រាវជ្រាវ និង​ការ​នាំចូល​ផ្កា​ពូជ​ថ្មី បានធ្វើ​ឲ្យ​មុខ​ជំនួញ និង​ទីផ្សារ​ផ្កា​របស់​ខេត្ត​យូ​ន​ណាន រីកចម្រើន​យ៉ាង​ឆាប់រហ័ស ៕​ ដោយ ចាំង យ៉ាន​ឈូ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម