ក្រុម​មេដឹកនាំ​ការតវ៉ា​ជិត​១០០ នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​អ៊ីរ៉ង់

403
ចែករម្លែក

​តុលាការ​បាន​និយាយថា កាលពី​ថ្ងៃ​សុក្រ​ទី​២២​វិច្ឆិកា​ថា អ៊ីរ៉ង់​បាន​ចាប់ខ្លួន​ក្រុម​មេដឹកនាំ​ការតវ៉ា​ប្រហែល​១០០​នាក់ ដែល​តវ៉ា​ប្រឆាំង​ការ​ឡើងថ្លៃ​ប្រេង​។​ពួកគេ​ទាំងនេះ ត្រូវ​​បាន​ចាប់ខ្លួន​នៅ​កន្លែង​ផ្សេងៗ​គ្នា​នៅក្នុង​ប្រទេស​នេះ​ដោយ​កង​ឆ្មាំ​បដិវត្ត​ដ៍​អ៊ីរ៉ង់​។​

​ការចាប់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង​ស្របពេល​ដែល​សហរដ្ឋ​អាម៉េរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​អ៊ីរ៉ង់​ចំពោះ​ការ​រឹតត្បិត​ការប្រើ​ប្រើ​អ៊ី​ធឺ​ណែ​ត​នៅក្នុង​អំឡុង​​ពេល​មាន​ចលាចល​នេះ​។​

​អង្គការ​លើកលែងទោស​អន្តរជាតិ​Amnesty International បាន​និយាយថា មនុស្ស​ជាង​១០០​នាក់​ត្រូវបាន​សម្លាប់​ក្នុងអំឡុងពេល​តវ៉ា​នៅ​តាម​ទីក្រុង​ជា​ច្រើន​នៅ​ប្រទេស​នេះ​។​​ប្រភព​ព័ត៌មាន​ផ្សេងៗ​ទៀត បាន​និយាយថា​ចំនួន​នេះ អាច​នឹង​កើនឡើង​។

​ក្រុមមន្ត្រី​អ៊ីរ៉ង់ បាន​បញ្ជាក់​អំពី​អ្នកស្លាប់​ចំនួន​១២​នាក់ ដោយ​គិត​ត្រឹម​ដើម​សប្តាហ៍​នេះ​។​

​ប្រធានាធិបតី​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ពុធ​បាន​អះអាង​អំពី​ជ័យជម្នះ​លើ ” ផែនការ​របស់​សត្រូវ​” ដោយ​និយាយថា សមាសភាព​វិ​ទង្សនា​ដែល​គាំទ្រ​ដោ​អាម៉េរិ​ក អ៊ីស្រាអែល​និង​អា​រ៉ា​ប៊ីសា​​អ៊ូ​ឌី​ត ស្ថិត​នៅ​ពីក្រោយ​ភាពចលាចល​នេះ​។​

​ការតវ៉ា​នេះ បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាសថា​តម្លៃ​ប្រេង នឹង​ត្រូវ​បង្កើន​ឡើងដល់​៥០​ភាគរយ ៕ប្រែសម្រួល៖សុខា/sn

ធនាគារនិងស្ថានីយចាក់ប្រេង ត្រូវបានដុតឆេះក្នុងអំឡុងពេលចលាចលនេះ