​កម្លាំង​អាវុធហត្ថ​ចាប់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

322
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ណ៏​ជាមួយ​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​រួម​និង​ថ្នាំញៀន​ចំនួន​១៣​កញ្ចប់​បញ្ជូនទៅ​សាលាដំបូង​ខេត្តព្រះវិហារ​ខេត្តព្រះវិហារ​។​បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ពី​លោក​ឩ​ត្ត​ម​សេនី​យ៏​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​

​កាលពី​រសៀល​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​សមត្ថកិច្ច​បាន​ចុះ​ឆ្នក់​និង​ក្របួច​បាន​នៅមុខ​សញ្ញា​ជនសង្ស័យ​ម្នា​ក់នៅ​ចំនុច​(U.T.M.)40.22.95_15.74.635)​ស្ថិតនៅ​ភូមិ​ភូមិ​អន្លង់វែង​ឃុំ​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​ជនសង្ស័យ​ឈ្មោះ​សុខលី​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំមាន​មុខរប​មិន​ពិតប្រាកដ​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ឃុំ​នឹង​ស្រុក​កើតហេតុ​។​

​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ឆែកឆេ​នឹង​ដកហូត​បាន​វត្ថុតាង​រួមមាន​ទី​១​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៣​កញ្ចប់​។​ក្នុងនោះ​(10​កញ្ចប់​តូច​)​នឹង​(៣​កញ្ចប់​ធំ​)​ទី​២​ទូ​រស​ព្វ័​ដៃ​ចំនួន​១​គ្រឿង​ទី​៣​លុយ​ខ្មែរ​ចំនួន​៣៦.៥០០​រៀល​។​ទី​៤​កាំភ្លើង​កាបិ​ន​កែច្នៃ​ចំនួន​២​ដើមទី​៥​សម្ភារៈ​សម្រាប​វេច​ខ្ចប់​នឹង​ប្រើប្រាស់​គ្រឿងញៀន​១​ចំនួន​ទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម