Man Utd ប៉ះ Spurs, Chelsea ប៉ះ Southampton នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup

1409
ចែករម្លែក

​ក្រុម​បិសាច​ក្រហម Manchester United នឹង​ប្រកួត​ជាមួយ Tottenham ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ FA Cup នៅឯ​កីឡដ្ឋាន​បណ្តោះអាសន្ន Wembley របស់ Spurs​។​

​ការចាប់​ឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ទី​១៨​មីនា បានធ្វើឱ្យ​ក្រុម​តោ​ខៀវ Chelsea ដែល​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំមុន ត្រូវ​ជួបគ្នា​ជាមួយ​ក្រុម Southampton ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​ការប្រកួត​ទាំង​២​គូ​នេះ​នឹងត្រូវ​ធ្វើ​នៅ​កីឡដ្ឋាន Wembley នៅ​ថ្ងៃទី ២១-២២ ខែមេសា​។​

​កីឡាដ្ឋាន Wembley គឺជា​ទឹកដី​កណ្តាល​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​និង​វគ្គ​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​ក្រុម Tottenham ស៊ាំ​នឹង​កីឡដ្ឋាន​នេះ​រួចទៅហើយ បន្ទាប់ពី​ខ្ចី​កីឡាដ្ឋាន​ជាតិ​នេះ​ធ្វើជា​ផ្ទះ​បណ្តោះអាសន្ន​ក្នុង​រដូវ​កាល​នេះ ខណៈដែល​ផ្ទះ​របស់ខ្លួន​នៅ White Hart Lane កំពុង​ត្រូវបាន​អភិវឌ្ឍ​ឡើងវិញ​។​

​ការចាប់​ឆ្នោត​ផ្គូរ​ផ្គង​នេះ​ធ្វើឡើង​បន្ទាប់ពី​ការប្រកួត​នៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃអាទិត្យ​ដែល​ក្រុម Chelsea បាន​ផ្តួល Leicester ២-១ នៅ​ម៉ោង​បន្ថែម​ដោយ​កីឡាករ​ប៉េ​ត្រូ ជា​អ្នក​ស៊ុត​គ្រាប់​ជ័យជម្នះ និង​ក្រុម Southampton បាន​ផ្តួល Wigan ក្នុង​លទ្ធផល ២-០​។​

​ជើងឯក FA Cup ១២ ជំនាន់ Manchester United និង​ក្រុម Tottenham បាន​ឆ្លងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​សៅរ៍​។ Man Utd បាន​ផ្តួល​ក្រុម Brighton ២-០ ហើយ Tottenham បាន​ផ្តួល Swansea ៣-០៕ ដោយ៖ កញ្ញាដាលីស

ម៉ូ​រ៉ា​តា ស៊ុត​បើកឆាក​ឱ្យ Chelsea នាំមុខ Leicester កាលពី​ថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម