ចាប់ខ្លួន​បុរស​ចិន​ពីរ​នាក់ ពេល​បង្ក្រាប​ល្បែងស៊ីសង តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត​

314
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: សមត្ថកិច្ច​នគរបាល​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ចិន​ចំនួន​២​នាក់ ក្នុងពេល​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត Game Online​។​
​ការចាប់ខ្លួន​ជន​ខាងលើ ធ្វើឡើង​នា​រសៀល​ថ្ងៃទី​២៣​ខែវិច្ឆិកា នៅ​ចំណុច​ផ្ទះជួល​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។

​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី ជា គឹម​សាន ស្នងការរង ខេត្ត​ទទួល​ផែន អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា​ករណី នេះ ក្រុម​សមត្ថកិច្ច បាន​រឹបអូស វត្ថុតាង កំ​ព្យូ​ទ័​រ​យួ​ដៃ ចំនួន ៣​គ្រឿង ទូរ​សព្ទ​ដៃ ៥​គ្រឿង និង​សម្ភារៈ​វត្ថុតាង មួយចំនួនទៀត និង​បាន​បញ្ជូន ទៅ​សាកសួរ នៅ​ការិយាល័យ​។

​ជនសង្ស័យ​ទី ១-​ឈ្មោះ MA LIANG ភេទ ប្រុស កើត​ថ្ងៃទី ៣០-០៤-១៩៨៦ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ E៤៧៤៨៦៦១២​។ ទី​២-​ឈ្មោះ ZENG WEIDONG ភេទ ប្រុស កើត​ថ្ងៃទី ២៥-០១-១៩៨៨ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ​E៥៥០៧៥៣៧៩​។​

​លោ​បាន​បន្តថា តាម​ការសាកសួរ ជនសង្ស័យ ទាំងពីរ​នាក់ បាន​ឆ្លើយថា ពួកគេ​គឺ​ភ្នាក់ងារ បើក​គណនី ឲ្យ​ភ្ញៀវ​ជនជាតិ​ចិន ដែលមាន​បំណង លេងល្បែង ស៊ីសង តាម​ប្រព័ន្ធ អ៊ិន​ធើ​ណែ​ត នៅ​ប្រទេស​ចិន និង​ទទួល បាន​ប្រាក់ខែ​ចំនួន ៥០០០​យ័ន ក្នុង​មួយខែ​។ បន្ទាប់ពី​សាកសួរ ជនសង្ស័យ ទាំងពីរ​នាក់ ខាងលើ ត្រូវបាន​តំណាង​អយ្យកា អម​សាលាដំបូង ខេត្តសៀមរាប សម្រេច​ឲ្យ ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប ដើម្បី​រៀបចំ កសាង​សំណុំរឿង បញ្ជូន ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ