​សភា​បូ​លី​វី​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី ដោយ​ហាមឃាត់​អតីត​ប្រធានាធិបតី​មិន​អោយ​ឈរឈ្មោះ​ជាថ្មី​

557
ចែករម្លែក

ពួក​សមាជិក​សភា​បូ​លី​វី​កាលពី​ថ្ងៃ​សៅរ៍​បានអនុម័ត​ជា​ឯកច្ឆន្ទ​វិធានការ​មួយ​ដែល​អំពាវនាវ​អោយមាន​ការបោះឆ្នោត​ប្រធានាធិបតី​ថ្មី ដែល​នឹង​ផាត់​ចោល​អតីត​មេដឹកនាំ​​អេ​វ៉ូ ម៉ូ​រ៉ាល់ ។​វា​ជា​វិធានការ​សំខាន់​មួយ​សំរាប់ធ្វើ​អោយ​ប្រជាជាតិ​មួយ​ដែល​ត្រូវ​ធ្វើ​អោយ​កក្រើក​រញ្ជួយ​ដោយ​ចលាចល​ចាប់តាំងពី​ថ្ងៃ​២០​តុលា​មក ដែល​ផ្តើម​ចេញពី​ការ​ចោទ​ប្រ​​កាន់​ថា​មាន​ភាពមិនប្រក្រតី​ក្នុង​ការបោះឆ្នោត​។​

​ពង្រាង​ច្បាប់​នេះ​ដំបូង​ត្រូវ​អនុម័ត​ដោយ​ព្រឹទ្ធសភា​និង​បន្ទាប់​មក​សភា ដែល​សភា​ទាំង​ពី​ថ្នាក់​នេះ​ត្រូវ​គ្រប់គ្រង​ដោយ​គណបក្ស «​ចលនា​ឆ្ពោះទៅ​សង្គមនិយម​»​របស់​លោក​ម៉ូ​រ៉ាល់​​តែ​ឥឡូវ ត្រូវ​ប្រកាស​ប្រើ​ដោយ​ប្រធានាធិបតី​បណ្តោះអាសន្ន ជី​នី​ន អាណេស​។​

​ច្បាប់​នេះ​ហាម​មិនអោយ​ឈរឈ្មោះ​ជា​ថ្មី​សំរាប់​បុគ្គល​ណា​ដែល​បាន​កាន់​តំណែង​ប្រធានាធិបតី​២​អាណត្តិ​ជាប់​គ្នា​រួច​ហើយ ដែល​វា​នឹង​ផាត់​ចោល​លោក​ម៉ូ​រ៉ាល់​ជា​ស្វ័យប្រវត្តិ ទោះ​​ជា​កន្លងមក​លោក​បដិសេធ​មិន​ទទួលយក​ការកំណត់​អាណត្តិ​ដូច្នេះ​ក្តី​។​

​ទោះជា​យ៉ាងណា ច្បាប់​នេះ​មិនបាន​ចែង​ថា​ការបោះឆ្នោត​នឹង​ត្រូវ​ធ្វើឡើង​នៅពេល​ណា​ទេ​។​

​សូមបញ្ជាក់​ថា ការអះអាង​ជ័យជម្នះ​របស់​ម៉ូ​រ៉ាល់​និង​ការកាន់​តំណែង​នៅអាណ​ត្តិ​ទី​៤​របស់លោក បាន​បង្ក​ការតវ៉ា​ប្រឆាំង​ធំ ដែល​បាន​នាំ​ដល់​ការលាឈប់​របស់លោក​កាលពី​ថ្ងៃ​១០​វិច្ឆិកា​តាម​សំណើ​របស់​ក្រុម​យោធា បន្ទាប់​ពី​ក្រុមអធិការកិច្ច​មកពី​អង្គការ​រដ្ឋ​អាម៉េរិក បាន​រកឃើញ​ភាពមិនប្រក្រតី​ជា​ទូទៅ​នៅក្នុង​ការបោះឆ្នោត​នោះ​។​

​លោក​ម៉ូ​រ៉ាល់ ក្រោយ​ពី​និរទេស​ខ្លួន​ទៅ​ម៉ិក​ស៊ិច បាន​និយាយថា​លោក​នឹង​មិន​មក​កាន់​អំណាច​វិញ​បើ​ប្រជាជន​ចង់​និង​បាន​អំពាវនាវ​អោយ​អង្គការសហប្រជាជាតិ​ជួយ នៅពេល​​ក្រុម​អ្នកគាំទ្រ​លោក​ចេញ​មក​តាម​ដងផ្លូវ​ធ្វើការ​ប្រឆាំង​តវ៉ា​នឹង​ការបណ្តេញ​រូបលោក​។​

​ពួក​មន្ត្រី​បាន​និយាយ​ថា​យ៉ាងហោច​ណាស់​មនុស្ស​៣២​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​បាតុកម្ម​ចាប់តាំងពី​ការបោះឆ្នោត​ប្រធានាធិបតី​ដែល​ត្រូវបាន​ចាត់ទុក​ជា​មោឃៈ​ដោយ​​ការបោះឆ្នោត​ក្នុង​សភា​កាលពី​ថ្ងៃ​សៅរ៍​ក្រោយពី​មាន​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​នាំ​សន្តិភាព​មក​កាន់​ប្រទេស​វិញ រវាង​គណបក្ស​របស់​លោក​ម៉ូ​រ៉ាល់​និង​រដ្ឋាភិបាល​​បណ្តោះអាសន្ន​ដឹកនាំ​ដោយ​អតីត​ក្រុម​ប្រឆាំង​។​ការបិទផ្លូវ​ក៏បាន​ដកចេញ ដោយ​អនុញ្ញាត​អោយ​នាំ​ទំនិញ​នានា​ចូល​ទៅ​កាន់​ទីផ្សារ​វិញ​កាលពី​ថ្ងៃ​សៅរ៍​៕ដោយ៖វាសនា

កាលពី​ថ្ងៃ​សៅរ៍ ប្រធានាធិបតី​បណ្តោះអាសន្ន​លោកស្រី​អាណេស​ក៏​បាន​ច្រានចោល​សំណើ​ច្បាប់​មួយ​របស់​គណបក្ស​រប​ស់លោក​ម៉ូ​រ៉ាល់ ដែល​សុំអោយ​អតីត​ប្រធានាធិបតី​រូប​​នេះ​រួច​ផុត​ពី​ការចោទប្រកាន់​ព្រហ្មទណ្ឌ​នានា​