ម្តាយ​រវល់​ចូល​បន្ទប់ទឹក​ចេញមក​វិញ​កូន​ធ្លាក់ទឹក​ពាង​លង់​ស្លាប់​

711
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កុមារី​អាយុ​២​ឆ្នាំ​ម្នា​ក់បាន​ធ្លាក់​ចូលក្នុង​ពាងទឹក​លង់​ស្លាប់​ខណៈ​ម្តាយ​ក្មេង​តូច​នេះ​រវល់​ចូល​បន្ទប់ទឹក​ហើយ​ទុក​កូន​នៅ​ខាងក្រៅ​បន្ទប់ទឹក​នោះ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​មរតក​តេ​ជោ​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែវិច្ឆិការ​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ចូល​បន្ទប់ទឹក​ហើយ​ទុក​ក្មេងស្រី​នៅ​ខាងក្រៅ​ក្រោយពី​ម្តាយ​ចេញពី​បន្ទប់ទឹក​វិញ​ក៏បាន​បាត់​ក្មេងស្រី​ក៏​ផ្អើលឆោឡោ​ដល់​អ្នកជិតខាង​ទាំង​ព្រឹក​។​ក្រោយមក​ក៏បាន​រកឃើញ​កូនស្រី​របស់ខ្លួន​នៅក្នុង​ពាងទឹក​ក្បែរ​ផ្ទះ​តែ​អ្វីៗ​បាន​ហួសពេល​ហើយដោយ​ក្មេងស្រី​បាន​ស្លាប់​នៅក្នុង​ពាងទឹក​នោះ​។​

​គួរ​បញ្ជាក់ថា​ក្មេងស្រី​ដែលជា​ជនរងគ្រោះ​មានឈ្មោះ​មួន​ស្រី​លីន​ភេទ​ស្រី​អាយុ​២​ឆ្នាំ​ជា​កូន​ស្ត្រី​ឈ្មោះ​នៅ​ស្រស់​ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​មុខរប​ជា​កសិករ​និង​ឪពុក​ឈ្មោះ​សួន​ជូរ​ភេទ​ប្រុស​អាយុ​៤០​មុខរប​ជា​កសិករ​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះទៅពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព​បាន​សន្និដ្ឋានថា​កុមារី​រងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ករណី​លុងទឹក​ពាង​នោះ​ពិតប្រាកដ​មែន​៕S/