យន្តហោះ អាចម៍ផ្កាយ​ឬ ថា​សហោះ​? មន្ត្រី​អាម៉េរិក​កំពុង​ស៊ើបអង្កេត​ដុំ​ភ្លើង​អាថ៌កំបាំង​ធ្លាក់​ពី​លើ​មេឃ​

593
ចែករម្លែក

​ប៉ូលិស​សង្ស័យថា​ជា​យន្តហោះ​មួយ​ធ្លាក់​នៅ​ពេល​វា​ឆេះ​បង្ក​ជា​ដុំ​ភ្លើង​ដ៏​ធំ​និង​ផ្សែងខ្មៅ​ធ្លាក់ចុះ​មក​នៅ​រដ្ឋ​អូ​រី​ហ្គឹ​ន សហរដ្ឋ​អាម៉េរិក​កាលពី​សប្តាហ៍​កន្លងទៅ ហើយ​បាន​បញ្ជូនឧ​ទ្ធ​ម្ភា​គ​​ចក្រ​មួយ​ទៅរក តែ​គេ​មិន​បាន​រកឃើញ​បំណែក​ណាមួយ ហើយ​សន្និដ្ឋាន​វា​ថា​ជា​បាតុភូត​អាចម៍ផ្កាយ និង​អ្នកខ្លះ​ថែម​ទាំង​និយាយ​ដល់​ការធ្លាក់​របស់​ថាសហោះ​ទៀតផង​។​

​ការស៊ើបអង្កេត​ផ្លូវការ​មួយ​ត្រូវបាន​ធ្វើឡើង ក្រោយ​ពី​អ្នកត្រួតពិនិត្យ​ជាតិ​បាន​និយាយថា គេ​មិន​បាន​តាមដាន​ឃើញ​មាន​អាចម៍ផ្កាយ​ឬ​ដុំថ្ម​អវកាស​ត្រូវ​ហោះចូល​តំបន់​នេះ រីឯ​​ការសង្ស័យ​អំពី​ការធ្លាក់​យន្តហោះ​ក៏​មិន​អាច​បញ្ជាក់បាន​ថែម​ទៀត​។​បំណែក​យន្តហោះ​ក៏​មិន​ត្រូវបាន​រកឃើញ ក្នុងពេល​មិន​មាន​របាយការណ៍​អំពី​ការ​បាត់​យន្តហោះ​ផងដែរ​។​

​អ្នកស្រុក​នៅ​ខណ្ឌ ផូល ខោ​ន​ធី ក្នុង​រដ្ឋ​អូ​រី​ហ្គឹ​ន សង្កេត​ឃើញ​ដុំ​ភ្លើង​ធ្លាក់​កាត់​មេឃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​វិច្ឆិកា និង​បាន​ទូរស័ព្ទ​ទៅ​លេខ​911 ដោយ​សង្ស័យ​ថា​ជា​ការធ្លាក់​យន្ត​​ហោះ តែ​ប៉ូលិស​មិន​បាន​រកឃើញ​បំណែក​យន្តហោះ​សោះ​

​បន្ទាប់ពី​ទទួលបាន​ការហៅ​ទូរស័ព្ទ​ភ្លាម ប៉ូលិស​ប​នា​បញ្ជូន​ឧទ្ធម្ភាគចក្រ​ទៅ​ស្វែងរក​តែ​មិន​បាន​ឃើញ​និង​ថ្ងៃ​បន្ទាប់​យន្តហោះ​មួយទៀត​ក៏​ត្រូវបាន​បញ្ជូន​ទៅ​រក​តែ​នៅតែ​មិន​​បានឃើញ​ដាន​នៃ​ការធ្លាក់​អ្វី​ទេ ហើយ​មន្ត្រី​តម្រួត​តំបន់​សន្និដ្ឋាន​ថា​វា​ជា​អាចម៍ផ្កាយ តែ​អ្នកជំនាញ​មិន​បាន​សង្កេត​ឃើញ​ដាន​អាចម៍ផ្កាយ​អ្វីមួយ​ហោះ​កាត់​តំបន់​នេះ​ទេ​។​

​កងទ័ព​អាកាស​និង​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាម៉េរិក បាន​ចូល​ពាក់ព័ន្ធ​ដើម្បី​ស្រាយ​អាថ៌កំបាំង​នេះ​។​ប៉ូលិស​ក៏​បាន​ស៊ើបអង្កេត​ទៅលើ​ការប្រឃើញ​វត្ថុ​ហោះ​នៅក្នុង​តំបន់​នេះ​​កន្លងមក​និង​ប្រភព​របស់​វា​។​

​រី​ឆាត រ៉ូ​ម៉ាណូ ដែល​ថត​បាន​រូបភាព​នេះ បាន​ច្រានចោល​ថា​វា​ជា​អាចម៍ផ្កាយ​។​លោក​ថា លោក​បាន​ឃើញ​អាច​ផ្កាយ​ធ្លាក់​កាលពី​មុន​និង​«​វា​ពណ៌​ស​ភ្លឺ និង​តែ​បួន​ប្រាំ​វិនាទី រួច​ក៏​​បាត់​ទី​វិញ​។​តែ​មួយ​នេះ​យូរ​»​។​

​អ្នកទស្សនា​តាម​បណ្តាញ​អេឡិចត្រូវនិក យល់​ឃើញ​ផ្សេងៗ​គ្នា រួម​មាន​ការ​ធ្វើតេស្តិ៍​សព្វាវុធ​យោធា មនុស្ស​ភព​ក្រៅ​និង​អាចម៍​ផ្កាយ​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម