តុលាការ​ថៃ​សម្រេច​ថា​កូនប្រុស​របស់​លោក​ថាក់​ស៊ីន​គ្មាន​ទោស​ក្នុងករណី​រឿងអាស្រូវ​ប្រាក់កម្ចី​ខុសច្បាប់​

1025
ចែករម្លែក

​តុលាការ​មួយ​នៅ​ប្រទេស​ថៃ​នៅ​ថ្ងៃ​ចន្ទ​ទី​២៥​ខែ​វិច្ឆិកា​បាន​បាន​សម្រេច​ថា​កូនប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណា​វ៉ាត គ្មាន​ទោស​ដូច​តាម​ការចោទប្រកាន់​​ពី​បទ​លាង​លុយ​ក្នុងករណី​ដែល​ពាក់ព័ន្ធ​នឹង​ប្រាក់កម្ចី​ចំនួន​៣២៨ លាន​ដុល្លារ​ដែល​ផ្តល់ឱ្យ​ដោយ​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​ទៅ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​មួយ​នៅ​​ពេលដែល ឪពុក​របស់​លោក​បាន​កាន់​អំណាច​នោះ​។​

​តុលាការ​ឧក្រិដ្ឋ​ប្រឆាំ​អំពើ​ពុករលួយ​នេះ បាន​សម្រេច​ថា លោក​ផាន​ថង​តេ ស៊ីណា​វ៉ាត កូនប្រុស​របស់ លោក ថាក់ស៊ីន ស៊ីណា​វ៉ាត អតីត​នាយករដ្ឋមន្ត្រី​នេះ​មិន​មាន​ទោសកំហុស​​ក្នុងករណី​ពាក់ព័ន្ធ​នឹង​កម្ចី​ប្រាក់​កាលពី​ឆ្នាំ​២០០៣​និង​២០០៤​ដោយ​ធានា​គារ​Krungthai Bank ទៅឱ្យ​ក្រុមហ៊ុន​Krisdamahanakorn និង​សាខា​នៃ​ក្រុមហ៊ុន​នេះ​។​

​លោក​ផាន​ថង​តេ បាន​និយាយថា​មូលប្បទានប័ត្រ ១០​លាន​បាត (៣៣១.០០០ ដុល្លារ​) ដែល​លោក​បាន​ទទួល​ពី​កូនប្រុស​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​នោះ​គឺ​សម្រាប់​ការ​បណ្តាក់​​ទុន​រកស៊ី​ដែល​មិន​ទាក់ទង​គ្នា​កំចី​ខាងលើ​ទេ​ហើយ​ត្រូវបាន​ប្រគល់​ត្រឡប់​វិញ នៅ​ពេល​លោក​ការវិនិលុ​បចោល​ការ​វិនិយោគ​ដែល​បាន​ស្នើ​ឡើង​នេះ​៕​ដោយ​៖​សុខា​/sn

​លោក លោក​ផាន​ថង​តេ ស៊ីណា​វ៉ាត មក​ដល់​តុលាការ​ក្រុង​បាងកក​នៅ​ថ្ងៃ​ចន្ទ​ទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ