​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឡេស​ង្ស័​យ​ខុសច្បាប់​មួយកន្លែង​ដកហូត​មួយចំនួនធំ

487
ចែករម្លែក

​ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រួម​និង​កម្លាំងចម្រុះ ចុះ​ធ្វើការ​ឆែកឆេរ​ទីតាំង​ស្តុក​ឡេស​ង្ស័​យ​ខុសច្បាប់​មួយកន្លែង​ដោយ​ឃើញ​វត្ថុតាង​មួយចំនួនធំ ។ ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​នៅ​ចំណុច​ផ្ទះ​លេខ​៣៧២ ផ្លូវ​មុន្នី​រ៉េត ក្នុងភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។

​ក្នុងនោះ​មាន​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុ​ម៉ូ​នី​អនុប្រធាននាយកដ្ឋាន​យោងតាម​លិខិតអនុញ្ញាត​ឆែកឆេរ​១១៤​ចុះ​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ដោយ​លោក​សេង​ហៀ​ង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ក្នុងនោះ​មានការ​ចូល​រូ​ម​ពី​លោក​វរសេនីយ៍ឯក​ហួត​តឿ​អនុប្រធាននាយកដ្ឋាន​,​នាយរង​ការិយាល័យ​សេដ្ឋកិច្ច​ក្រុង , មន្ត្រី​សុខាភិបាល រួមទាំង​លោក​អធិការ​ង​ខណ្ឌមានជ័យ​ផងដែរ ។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ម្ចាស់​ទីតាំង​មានឈ្មោះ​ជា​ច័ន្ទ​សម្បត្តិ​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ស្នាក់នៅ​ទីតាំង​ខាងលើ​។​ជា​លទ្ធផល​សមត្ថកិច្ច​បាន​រកឃើញ​និង​ចាប់យក​ជា​របៀប​បច្ចេកទេស​សម្ភា​រៈ​វត្ថុតាង រួមមាន ៖ 1/ S.N.C Skin Care លាបមុខ សំបក​ពណ៌​ស​(២​ថង់​ធំ​)2/S.N.C​លាបមុខ​សំបក​ពណ៌​មាស (៩​ថង់​ធំ​)​។​

3/ S.N.C លាបមុខ ពេលព្រឹក​ពណ៌​ផ្កាឈូក (៦​ថង់​ធំ​) 4/ Catty Doll Ready 2white (​ឡេ​លាបមុខ ៧​កេស​) 5/ Foom លាងមុខ S.N.C ពណ៌​លឿង ផ្កាឈូក ពណ៌​ស (៤៩​កេស​)6/ AuRa 24K Gold S.N.C(១១​កេស​និង​៣​ថង់​)7/ClobetamilG​ឡេ​លាបមុខ​ឲ្យ​ត្រជាក់ 8/ ColloGenfoom(១០​កេស​)
9/S.N.C​ម្សៅលាបមុខ​50SPF/PAUV10/​។​

​សំបក​ខ្លង​ទរ​ទរ​ចំនួន​២១​កេស​និង​១០​បាវ​11/​សំបក​ប្រអប់​ក្រដាស​ម៉ាក​S.N.C​ពុំទាន់​វិច​ខ្ចប់​រួច​ទម្ងន់​ប្រមាណ​១៧៧​គីឡូក្រាម​12/​ឡេ​លាប​ខ្លួន​លាបមុខ​និង​ម្សៅ​គ្មាន​ម៉ាក​មួយចំនួនធំ​13/​ម៉ាស៊ីន​កូ​ឡេ​ចំនួន​១​គ្រឿង​14/​ឡេ​លាប​ក្លៀក​ចំនួន​៣​កេស​គ្មាន​ម៉ាក​ចំនួន​៣​កេស​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​តាមច្បាប់​បន្តទៀត​៕S/​