ស្ត្រី​មេផ្ទះ​និង​កម្មការិនី​ជិត​៣០០​នាក់ ជួបជុំ​ស្វែងយល់​ពី​ជំនួញ​តាម​អន​ឡាយ

446
ចែករម្លែក

​ភ្នំពេញ​៖​ស្ត្រី​មេផ្ទះ​និង​កម្មការិនី​ប្រមាណ​៣០០​នាក់​កាលពី​ថ្ងៃទី​២៤​ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន ជួបជុំគ្នា​នៅក្នុង​សិក្ខាសាលា​មួយ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងយល់​ពី​ហានិភ័យ​និង​ជោគ ជ័យ​នៃ​ការធ្វើ​ជំនួញ​តាម​អន​ឡាយ​។​

​សិក្ខាសាលា​ក្រោម​ប្រធានបទ​“​ហានិភ័យ​និង​ជោគជ័យ​ការរកស៊ី​អន​ឡាយ​ធ្វើ​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី ដោយមាន វាគ្មិន​ជាច្រើនរូប​ដែល​ធ្លាប់​ឆ្លង​ការចាញ់បោក​ពី ក្រុមហ៊ុន​រកស៊ី​តាម​អន ឡាយ និង ស្ត្រី​មេផ្ទះ​កែប្រែ​ជីវិត​របស់ខ្លួន​លែង​នៅតែ​ក្នុងផ្ទះ ក្លាយជា​អ្នករកស៊ី​ជោគជ័យ​។​

​អ្នកស្រី​ទ្រី ដា​ណា​ដែលជា​អគ្គនាយិកា​ក្រុមហ៊ុន​ដា​ណា​ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ឌី​ង ខូ​អិ​ល​ធី​ឌី ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា មូលហេតុ​ដែលនាំឱ្យ​បង្កើត​សិក្ខាសាលា​នេះ​ឡើង ដើម្បីឱ្យ​អ្នករកស៊ី​ផលិតផល ស្ទ្រី​មេផ្ទះ និង កម្មការិនី​ដែល​ចង់​រកស៊ី​របរ​ប្រភេទ​នេះ​កុំ​បន្ត ចាញ់បោក​និង​លង់ខ្លួន​ជឿ​តាម​បណ្តា​ផលិតផល​ក៏ដូចជា​ក្រុមហ៊ុន​មួយចំនួន​ដែល​មិនមាន ប្រភព​ច្បាស់លាស់ ផលិតផល​ក្លែងក្លាយ ខ្លះ​លក់​មិន​ដាច់​បែរជា​បោកប្រាស់​ថា​លក់ដាច់ ចេះតែ​បង្ហោះ​ចំណេញ​លុយ លុយ​ច្រើនៗ​មក​បង្ហោះ​បង្អួត​ទាក់ទាញ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក និង​មហាជន ប៉ុន្តែ​ធាតុពិត​គ្មាន​សោះ​។​

​អ្នកស្រី​បន្តទៀតថា សិក្ខាសាលា​នេះ​តម្រង់​ទិសដៅ​ស្ត្រី​មេផ្ទះ​ជាច្រើន​ឱ្យមក​ស្គាល់ និង ស្វែងយល់​ពី​ប្រភេទ​អាជីវកម្ម​អន​ឡាយ​ច្បាស់លាស់ ជៀស​វាស​ពី​ការបរាជ័យ​ខាត​ពេល វេលា និង លុយកាក់ ។ លើក​នេះ​មាន​ស្ត្រី​មេផ្ទះ និង ជាពិសេស​កម្មការិនី​តាម​រោងចក្រ ប្រមាណ​៣០០​នាក់ មក​សិក្សា មកជួប​ផ្ទាល់ ដើម្បី​ចង់ដឹង​ច្បាស់​ថា អាជីវកម្ម​ប្រភេទ​នេះ ធ្វើ​បែបណា​។

​អ្នកស្រី ទ្រី ដា​ណា បានឱ្យដឹង​ទៀតថា ការចូលរួម​សិក្សា​និង​ស្វែងយល់​ចំណេះដឹង​ជាច្រើន ទាក់ទិន​ទៅ​ការរកស៊ី​អាជីព​ជា​អ្នកលក់ និង វិធីសាស្ត្រ​ទទួលជោគជ័យ ដើម្បី​ប្រែក្លាយ​ពួកគេ ពី​ស្ត្រី​មេផ្ទះ​ទៅជា​ស្ត្រី​រកស៊ី​មានមុខ​ក្នុងសង្គម​។ សិក្ខាសាលា​បែប​ខាង លើ​បានធ្វើ​ចំនួន​៩ លើក​រួចមកហើយ​នៅ​គ្រប់ ២៥​រាជធានី​ខេត្ត​។​អ្នកស្រី​បានបញ្ជាក់​ទៀតថា​ការរកស៊ី​បច្ចុប្បន្ន នេះ គឺ​ពឹង​លើ​ប្រព័ន្ធ​អន​ឡាញ ដូចនេះ​នារី​គ្រប់រូប​អាចមាន​ត្រឹម​ទូរ​សព្ទ​នៅផ្ទះ​ក៏​រកប្រាក់ ចំណេញ​បានដែរ​៕ ដោយ​: បូ​រិ​ន​