ឆ្កែ​ចម្រុងចម្រើន​បន្សល់ទុក​ដានជើង​យ៉ាងច្រើន​ធ្វើឱ្យ​ម្ចាស់​ហួសចិត្ត​

470
ចែករម្លែក

សុនខ​ដ៏​រពឹស​មួយ​ក្បាល​ឈ្មោះ ក្រូ​លី (Crowley) បាន​បន្សល់ទុក​ដានជើង​យ៉ាងច្រើន​គួរឱ្យ ហួសចិត្ត បន្ទាប់ពី​វា​រត់​កាត់​ផ្លូវ​បេតុង​ចូល​ផ្ទះ​ដែល​ម្ចាស់​របស់​វា​ទើបតែ​ចាក់​ថ្មីៗ​មិនទាន់​រឹង​។​
​ ​
លោក បប់ (Bob) និង​ប្រពន្ធ​មកពី​ទីក្រុង​ស្នូ​ហូ​មី​ស (Snohomish) រដ្ឋ​វ៉ាស៊ីនតោន​សហរដ្ឋ អាម៉េរិក ដែលជា​ម្ចាស់​របស់​សុនខ​នេះ​និយាយថា ពួកគេ​បាន​ចាក់​បេតុង​ធ្វើ​ផ្លូវ​ចូល​ផ្ទះ ហើយ​មិនទាន់​រឹង​ផង ស្រាប់តែ​សុនខ​របស់​ពួកគេ​ដែលមាន​អាយុ​ទើបតែ ៧​ខែ​កន្លះ​បាន​រត់ កាត់​បន្សល់ទុក​ស្នាម​ដានជើង​យ៉ាងច្រើន​គួរឱ្យ​ហួសចិត្ត​។
​ ​
ទោះជា​យ៉ាងណា ម្ចាស់​របស់​វា​មិន​ខឹង ឬ​រករឿង​វា​ឡើយ ដោយ​និយាយថា វា​នៅ​តូច​ណាស់ អាយុ​ទើបតែ​ជាង ៧ ខែ​ប៉ុណ្ណោះ ដូច្នេះ​វា​ត្រូវការ​រៀនសូត្រ​បន្ថែមទៀត​របៀប​ស្ដាប់​បញ្ជា របស់​ម្ចាស់​៕ ប្រែ​សម្រួលៈ​ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ