ត្រាំ​បង្ហាញ​ឆ្កែ ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​សម្លាប់​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម​

455
ចែករម្លែក

​នេះ​ជា​កូណាន់​(Conan) ដែល​ជា​ប្រហែលជា​ឆ្កែ​ល្បី​បំផុត​នៅលើ​លោក​។​ប្រធានាធិបតី អាម៉េរិក លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​វិច្ឆិកា បាន​ណែនាំ​អោយ​ស្គាល់​ឆ្កែ​យោធា​​មួយ​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចូល​កំទេច​សំបុក​លាក់​ខ្លួន​របស់​ក្រុម​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម ដែល​នាំ​ដល់​ការសម្លាប់​មេដឹកនាំ​ក្រុម​នេះ​ឈ្មោះ​អា​ប៊ូ បាក់ អាល់​-​បាក់​ដា​ឌី​។​

ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ អនុ​ប្រធានាធិបតី ម៉ៃ ផេ​នស៍ និង​ជំទាវ​ទី​១ មេ​ឡានៀ ត្រាំ ថត​ជាមួយ​ឆ្កែ កូណាន់

​លោក​ត្រាំ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅ​សេត​វិមាន​ថា​«​កូណាន់ បាន​ធ្វើ​ការងារ​ដ៏​អស្ចារ្យ​មួយ​។​អស្ចារ្យ​ណាស់ ឆ្លាត​។​វា​ជា​ឆ្កែ​ស្វិតស្វាញ ហើយ​គ្មាន​នរណា​មិន​ពេញចិត្ត​វា​ទេ​»​។​

​យោងតាម​របាយការណ៍​អាម៉េរិក​ពាក់ព័ន្ធ​នឹង​ការ​ឆ្មក់​ចូល​កំទេច​បាក​ដា​ឌី កាលពី​ខែ​មុន ឆ្កែ​កូណា​ន់បាន​ឡោមព័ទ្ធ​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម​នេះ​មិន​អោយ​រត់​រួច​នៅក្នុង​រូង​​ក្រោម​ដី​មួយ​នៅ​ជម្រក​លាក់​ខ្លួន​របស់​ជ​ន​នេះ​នៅ​ស៊ី​រី កន្លែង​ដែល​បាក​ដា​ឌី​បាន​បំផ្ទុះ​គ្រាប់បែក​សម្លាប់​ខ្លួនឯង​និង​កូន​២​នាក់​។​

​កូណាន់ បាន​រងរបួស​ដោយ​ត្រូវ​ខ្សែ​អគ្គិសនី ភ្ជាប់​ទៅនឹង​គ្រឿង​ផ្ទុះ តែ​បាន​ជា​ពី​របួស​ទាំងស្រុង​ហើយ​។​លោក​ត្រាំ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​« កូណាន់​របួស​ធ្ងន់​ណាស់ និង​មិន​​គិត​ថា​អាច​ជា​ផង​។​វា​បាន​ជា​យ៉ាង​លឿន​និង​បាន​ចូលរួម​ក្នុង​ការ​ឆ្មក់​បង្ក្រាប​សំខាន់ៗ​។​ខ្ញុំ​ស្រឡាញ់​ឆ្កែ​នេះ​។​វា​ត្រូវ​បាន​ប្រគល់​មេដាយ​និង​និង​ស្លាក​កិត្តិយស​សំរាប់​សេវា​របស់​វា​»​។​

​ពិធី​បង្ហាញ​ឆ្កែ​កូណាន់​កាលពី​ថ្ងៃច​ន្ទ​នាំអោយ​មាន​ការតាមរក​ប្រភព​របស់​វា​។​តាមពិត​វា​ចេញពី​ពូជ​ឆ្កែ​ល្អ​ដែល​អង្គភាព​SEALs​នៃ​ទាហានជើងទឹក​អាម៉េរិក​ប្រើ​ដើម្បី​ឆ្មក់​ចូល​កំ​​ទេច​មេដឹកនាំ​ភេរវកម្ម​អាល់​កៃ​ដា អូ​សា​ម៉ា ប៊ីន ឡាដិន កាលពី​ឆ្នាំ​២០១១​។​

​មេបញ្ជាការ​កណ្តាល​អាម៉េរិក ឧត្តមសេនីយ៍ ឃិន​ណិ​ត ម៉ាក់គិន​ហ្ស៊ី បាន​ហៅ កូណាន់ ថា​ជា​«​សមាជិក​សំខាន់​នៃ​កងកម្លាំង​របស់​យើង​»៕​ដោយ​៖​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ