ក្រុមហ៊ុន​ចិន​កំពុង​ចែចូវ​បរទេស​ឱ្យ​ទិញ​ប្រព័ន្ធ​កាមេរ៉ា​សម្គាល់​ផ្ទៃមុខ​របស់ខ្លួន​

524
ចែករម្លែក

​ក្រុមហ៊ុន​ចិន​សង្ឃឹមថានឹង​នាំចេញ​ប្រព័ន្ធ​ឃ្លាំមើល​របស់​ពួកគេ​ទៅ​លក់​ទូទាំង​ពិភពលោក​ទោះបី​មានការ​ព្រួយបារម្ភ​ថា​បច្ចេកវិជ្ជា​នេះ​ត្រូវបាន​ប្រើ​ដើម្បី​រំលោភ​សិទ្ធិមនុស្ស​ក៏ដោយ​។​

​ដោយមាន​ប្រៀប​ខ្លាំង​លើ​បទពិសោធន៍​យ៉ាង​ទូលំទូលាយ​របស់​ពួកគេ​ក្នុង​ការបង្កើត​ប្រព័ន្ធ​ឃ្លាំមើល​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង កន្លែង​ដែល​គេ​មាន​ផែនការ​បំពាក់​កាមេរ៉ា​ពីរ​សម្រាប់​ចាប់​មុខ​ពលរដ្ឋ​ម្នាក់ ក្រុមហ៊ុន​ចិន​មួយចំនួនធំ​បានបង្ហាញ​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​វិច្ឆិកា​នៅឯ​ពិព័រណ៍​ពាណិជ្ជកម្ម​សន្តិសុខ Milipol នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ដើម្បី​ចែករំលែក​បច្ចេកវិជ្ជារ​បស់​ពួកគេ​ជាមួយ​ប្រទេស​ដទៃទៀត​លើ​ពិភពលោក​។​

​ប៉ុន្តែ​អ្វីដែល​ពួកគេ​បានផ្តល់​ជា​ដំណោះស្រាយ​ចំពោះ​សន្តិសុខ​មាតុភូមិ​គឺ​ខុសគ្នា​ពី​ប្រទេស​ចំនួន ៥៣ ដែលមាន​វត្តមាន​។​

​ផ្ទុយ​ពី​អាវុធ​ធម្មតា​និង​គ្រាប់រំសេវ​ដែល​បានដាក់​បង្ហាញ​នៅលើ​បញ្ជរ​ផ្សេងទៀត ក្រុមហ៊ុន​ចិន​បានផ្តល់​នូវ​ឧបករណ៍​មិន​បង្ក​គ្រោះថ្នាក់​ដូចជា ៖ មួកសុវត្ថិភាព អាវកាក់​ការពារ​គ្រាប់កាំភ្លើង និង សម្លៀកបំពាក់​យុទ្ធសាស្ត្រ​សម្រាប់​កងកម្លាំង​ពិសេស​ឬ​កងកម្លាំង​ប្រឆាំង​កុបកម្ម ព្រមទាំង​គ្រឿង​សម្ភារៈ​ផ្តាច់​ប្រព័ន្ធ​បញ្ជា​អេ​ឡិច​ត្រូ​និ​ច និង កាមេរ៉ា​ជាច្រើន​ប្រភេទ​ទៀត​។

​ចិន​ល្បី​ខាង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​យ៉ាង​សម្បើម ជាមួយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ IHS Markit ប៉ាន់ប្រមាណ​ថា ចិន​បានដាក់​ពង្រាយ​កាមេរ៉ា ១៧៦ លាន​គ្រឿង​រួចមកហើយ​ដើម្បី​ឃ្លាំមើល​ទីតាំង​សាធារណៈ​នានា​នៅ​ទូទាំងប្រទេស​។

​ចំនួន​កាមេរ៉ា​រំពឹង​កើន​ដល់ ២,៧៦ ពាន់​លាន​គ្រឿង ឬ​ស្មើ​២​គ្រឿង​ថត​លើ​មនុស្ស​ម្នាក់ នៅត្រឹម​ឆ្នាំ ២០២២៕ ដោយ៖កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម