​វគ្គ​បណ្តុះបណ្តាល​មន្ត្រីរាជកា​រ​និង​អ្នកសារព័ត៌មាន​ប្រទេស​ទន្លេ​ឡាន​ឆាង​-​មេគង្គ​លើក​ទី​៤ បើក​វគ្គ​ជា​ផ្លូវការ​

405
ចែករម្លែក

​កាល​ទី​ថ្ងៃទី​១៤ ដល់ទី ២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ វគ្គ​បណ្តុះបណ្តាល​មន្ត្រីរាជកា​រ​និង​អ្នកសារព័ត៌មាន​ប្រទេស​ទន្លេ​ឡាន​ឆាង​-​មេគង្គ​លើក​ទី​៤ បានរៀបចំ​ជា​ផ្លូវការ​នៅ​ក្រុង​គុន​មីង​នៃ​ខេត្ត​យូ​ន​ណាន​។​

ក្រោម​ការគាំទ្រ​ពី​សាលា​រដ្ឋបាល​ប្រជាជន​ខេត្ត​យូ​ន​ណាន​និង​ការណែនាំ​ពី​ផ្នែក​ឃោស នាការ​នៃ​គណៈកម្មាធិការ​បក្សកុម្មុយនិស្ត​ចិន​ខេត្ត​យូ​ន​ណាន​ក្រុមហ៊ុន​កាសែត​យូ​ន​ណាន ដេលី គ្រុប​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ក្រោម​ប្រធានបទ​“​ស្វែងយល់​អំពី​ប្រទេស​ចិន​ថ្មី​”​។ មន្ត្រីរាជការ និង​អ្នកសារព័ត៌មាន​១៦ រូប ដែល​មកពី​ប្រទេស​កម្ពុជា​ឡាវ ថៃ និង​វៀតណាម​បាន​ចូលរួម​កម្មវិធីសិក្សា​និង​ផ្លាស់ប្តូរ​គ្នា​ក្នុង​ក្រុង​គុន​មីង​និង​មណ្ឌល​ស្វយ័ត​ជនជាតិ​ហា​នី​និង​យី ហុង​ហ៊ឺ ។ ក្រៅពីនេះ​មន្ត្រីរាជការ​និង​អ្នកសារ ព័ត៌មាន​នៃ​ប្រទេស​ផ្សេងៗ​បាន​ចូលរួម​វេទិកា​ក្រុង​ពីរ​ចិន​-​មី​យ៉ាន់​ម៉ា​ឆ្នាំ​២០១៩ និង​កម្មវិធីសិក្សា​និង​ទស្សនកិច្ច​ផ្សេងៗ​ដើម្បី​លើកសំណើ​និង​រួមចំណែក​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សារព័ត៌មាន​ជំរុញ​ការតភ្ជាប់​ក្រអៅបេះដូង​រវាង​ប្រជាជន​នៃ​ប្រទេស​ទន្លេ​ឡាន​ឆាង​-​មេគង្គ​និង​ធ្វើឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើរតួនាទី​ជា​ស្ពាន​មិត្តភាព​។​

​លោក កែវ ច័ន្ទ​តារា ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​និង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ទី​ភ្ញាក់​ងារ​សារព័ត៌មាន​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។ លោក បាន​មានប្រសាសន៍ថា​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ផ្សេងៗ​កំពុង​ដើរតួនាទី​កាន់តែ​សំខាន់​ឡើងៗ​។​វគ្គ​បណ្តុះបណ្តាល​នេះ​បានផ្តល់​វេទិកា​សំខាន់​មួយ​សម្រាប់​បង្កើន​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ចិន​និង​ប្រទេស​ទន្លេ មេគង្គ​ផ្សេងៗ​។ ខ្ញុំ​ជឿជាក់ថា មន្ត្រីរាជការ​និង​អ្នកសារព័ត៌មាន​នៃ​ប្រទេស​ទន្លេមេគង្គ​អាច​ទទួលបាន​ចំណេះដឹង​ច្រើន​និង​ធ្វើការ​ផ្លាស់ប្តូរ​គ្នា​យ៉ាង​ស៊ីជម្រៅ​ក្នុង​វគ្គ​បណ្តុះ បណ្តាល​នេះហើយ​នឹង​អាចមាន​ការយល់ដឹង​កាន់តែច្បាស់​និង​កាន់តែ​ស៊ីជម្រៅ​អំពី​ប្រទេស​ចិន​ ៕ ដោយ លីវ​ជឺ​យូ​

មន្ត្រីរាជការ និង​អ្នកសារព័ត៌មាន ១៦ រូប ដែល​មកពី​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម ទៅ​ទស្សនា​ផ្សារ​ផ្កា ទូវ​ណាន ក្រុង​គុន​មីង ។​