​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បញ្ឈប់​អាជីវកម្ម​លក់​សាំង​រាយ​និង​ហ្គាស​នៅក្នុង​ប្រជុំជន​

564
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បាន​បិទ​អាជីវកម្ម​លក់​សាំង​រាយ​និង​ហ្គាស​នៅក្នុង​ប្រជុំជន​ក្រុង​ដើម្បី​ធានាបាន​នូវ​ស្តិ​សុខ​សណ្តាប់ធ្នាប់​របៀបរៀបរយ​សុវត្ថិភាព​សាធារណៈ​បង្ការ​អគ្គិភ័យ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ ។​

​លោក​គាត​ហ៊ុល​អភិបាលក្រុង​ប៉ោយប៉ែត​បានឱ្យដឹង​កាលពី​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ថា​៖​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកប​អាជីវកម្ម​លក់​ប្រេងឥន្ធនៈ​(​ដប​កា​ដុង​)​និង​លក់​ហ្គាស​ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយប៉ែត​សូម​ធ្វើការ​រុះរើ​ទីតាំង​របស់ខ្លួន​នៅក្រៅ​ក្រុង​វិញ​។​លោក​បាន​បន្តថា​៖​រដ្ឋបាល​ក្រុង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អាជីវកម្ម​ទាំងឡាយណា​ដែល​នៅតែ​បន្ត​លក់​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ នេះ​តទៅ ។​

យោងសេចក្តី​ជូនដំណឹង​ស្តីពី​ការបញ្ឈប់​អាជីវកម្ម​លក់​ប្រេង​ឥន្ទ​នៈ​និង​ឧស្ម័ន​ឥន្ទ​នៈ​ហ្គាស​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​នៅក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយប៉ែត​ចុះ​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​បានឱ្យដឹងថា​ដើម្បី​ធានាបាន​នូវ​ស្តិ​សុខ​សណ្តាប់ធ្នាប់​របៀបរៀបរយ​សុវត្ថិភាព​សាធារណៈ​បង្ការ​អគ្គិភ័យ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​អនុវត្ត​ដូចខាងក្រោម ៖

​គ្រប់​អាជីវកម្ម​លក់​ប្រេង​ឥន្ទ​នៈ​និង​ឧស្ម័ន​ឥន្ទ​នៈ​ហ្គាស​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ក្នុង​ទីប្រជុំជន​ក្រុង​ត្រូវ​បញ្ឈប់​ការលក់ដូរ​របស់ខ្លួន​ដោយ​ទៅ​លក់ដូរ​នៅក្រៅ​ក្រុង​វិញ​។​ទុក​រយៈពេល​រុះរើ​រហូតដល់​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២០​ជា​កំហិត​។​ក្នុង​រយៈពេល​នៃ​ការរុះរើ​សូម​គ្រប់​ម្ចាស់​អាជីវកម្ម​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​និង​ត្រូវ​រៀបចំ​ទីតាំង​អាជីវកម្ម​របស់ខ្លួន​ឱ្យបាន​សមស្រប​តាម​បច្ចេកទេស​។​ចំពោះ​ការ​ទៅ​លក់ដូរ​នៅ​ទីតាំង​ថ្មី​ក្រៅ​ក្រុង​ត​ម្រ​វ​មកសុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ។​

ជាការ​កត់សម្គាល់ឃើញ​ថា​វិធានការ​នេះ​កើតឡើង​ក្រោយ​មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ក្លាយជា​អគ្គិភ័យ​ដ៏​ធំ​មួយ​នៅ​កន្លែង​លក់​ឧស្ម័ន​ហ្គាស​កាលពី​យប់​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៩​នៅលើ​ផ្លូវជាតិ​លេខ​៥​ចំណុច​ម៉ុង​ចិន​ក្នុងភូមិ​គីឡូ​លេខ​៤​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ដែល​បង្ក​ឱ្យ​ស្ត្រី​ម្នាក់​ឆេះ​ខ្លោច​ស្លាប់ របួស​មនុ​ស្សៈ​២​នាក់ ។​ក៏បាន ឆេះ​ឡាន​២​គ្រឿង ។​ម៉ូតូ​៤ គ្រឿង ។​

​ក្នុងនោះ តូប​លក់​ហ្គាស់​៦ តូប​។​តូប​លក់​ចាបហួយ​១​តូប​។​តូប​ជួសជុល​ម៉ូតូ​១​តូប​។​តូប​លាង​ម៉ូតូ​១​តូប ។​តូប​ស្នាក់នៅ​៣​តូប​។​និង​ធុង​ផ្ទុក​ហ្គាស់​តូចធំ​និង​សម្ភារៈ​មួយចំនួន​។​បាត់បង់​ឬ​ឆេះ​ប្រាក់​ខ្មែរ​៤.៦០០.០០០​រៀល​។​ប្រាក់​បាត​២៦.០០០​បាត​។​ប្រាក់​ដុល្លា​៨.០៥០​ដុល្លារ​។​

​គ្រោះថ្នាក់​នោះ​គឺ​រថយន្ត​តូច​ម៉ាក​កា​ម៉ា​រី​ឆ្លាម​បាន​ទៅបុក​ម៉ូតូ​កង់​បី​ហើយ​បន្ត​ទៅបុក​ម៉ូតូ​ដែល​បញ្ឈ​ទុក​នៅលើ​ចឹ​ញ្ចើ​ម​ផ្លូវ​ដោយ​អូស​ជាប់​ជនរងគ្រោះ​ម្នាក់​ពីមុខ​រថយន្ត​រុល​ទៅបុក​ផ្ទះ​តូប​លក់​ហ្គាស់​បណ្តាល​ផ្ទុះ​ឆេះ​យ៉ាង​សន្ធៅ​សន្ធៅ ៕S/

​រូបថត ៖ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បញ្ឈប់​អាជិ​វ​កម្ម​លក់រាយ​សាំង​និង​ហ្គាស​នៅក្នុង​ប្រជុំជន​ក្រង (​រូប ៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម