ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩

683
ចែករម្លែក

ឆ្នាំជូត​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​មកវិញ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។ ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​មានចិត្ត​រេ​ព្រោះតែ​ឃើញ​អ្នកថ្មី​ព្រោះ​អាច​នាំមក​នូវ​រឿង​សោក​កា​នៅពេល​ក្រោយ​៕

​ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ស្ត្រី​ល្អប្រសើរ​ប្រពៃ​ណាស់ ហើយ​ធ្វើ​អ្វី​ឃើញ ថា ជឿនលឿន​និង​មាន​ភាព​សុខដុម​គួរសម​។​ការរស់នៅ​លោកអ្នក​គប្បី​មាន​ការបើក​ចិត្ត​ឱ្យ ទូលាយ ហើយ​មិន​ត្រូវយក​បញ្ហា​អ្នកដទៃ​ទុក​ខ្លួន​ច្រើន​ឡើយ​នាំ​តែ​កើតរឿង​សៅហ្មង​តែ ប៉ុណ្ណោះ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​លើ​ផល​លំបាក​ច្រើន​ព្រោះ​ផល​ចំណូល រកបាន​ដោយ​តានតឹង​និង​ភាគច្រើន​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​ជានិច្ច​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​បញ្ហា​អ្វី​បើ​លោកអ្នក​មិនចេះ​ដោះស្រាយ​ទេ​បញ្ហា​រកាំរកូស​ពិតជា​កើតឡើង​ពុំខាន ៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​មាន​ណាត់​នរណាម្នាក់​លោកអ្នក​គប្បី​ទៅឱ្យ​បាន​លឿន​ទើប ប្រសើរ​ពីព្រោះថា​ផល​អាក្រក់​កើតមាន​តិចជាង​ធម្មតា​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុង​ការធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀត ផង​។ ការធ្វើដំណើរឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​ចរាចរ​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ​ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​ភ្លឺ​ថ្លា​និង​មានជោគ​មានជ័យ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀប​អា​ពា​ហ៍​ពី​ពា​ហ៍​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ដែរ​៕

​ឆ្នាំរោង​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​លោកអ្នក​ត្រូវ​ចងចាំ​ពាក្យចាស់​មួយ​ឃ្លា​ដែរ​ថា​”​បើ​អ្នក​អង្គុយ​រង់ចាំតែ​ជោគវាសនា​ក៏​មិន​ប្រសើរ​ដែរ ហេតុនេះ​ទាល់តែ ពឹង​លើ​ជំហរ​ខ្លួនឯង​នោះ​ទើប​ជោគ​សំណាង​ធ្លាក់​មកដល់​ដៃ​ទៅរួច​”​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មានការ​ដាច់​មួយៗ​គ្រាន់​បំពេញ​បំពង់​តែ​ផល​ចំណូល​ធំដុំ​នោះ​មិន​ងាយ​រក និង​ជួប​ផល​លំបាក​បំផុត​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​បង្កជម្លោះ​បង្កើត​រឿង​ប្រចែប្រច័ណ្ឌ​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ក្នុង​ហៅ​ប៉ៅ​គឺ​ប្រាក់កាស​ជួប​បញ្ហាលំបាក​និង​បើ​មាន​ការគិត បញ្ហា​អ្វី​ក៏​តែង​ជួប​នូវ​ការរាំងស្ទះ​ផ្លូវចិត្ត​ច្រើន​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ក្នុ្ង​ង​ការរកចំណូល ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ងាយ​មាន​ជម្លោះ​ថែមទៀត ដូចនេះ​គួរ​យក​ភាពខន្តី​ដាក់ខ្លួន​ឱ្យបាន​ច្រើន​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រ​យ័​ត្ត​កើតរឿង​ធំ ៕

​ឆ្នាំមមី​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង ហើយ ពិសេស​មិនត្រូវ​សង្ឃឹមលើ​អ្វីមួយ​ពេក​ដែរ​ពីព្រោះថា​ការ​ខកបំណង​នោះ​មាន​ខ្ពស់​ណាស់​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មិនអាច​លោភលន់​បានទេ​ព្រោះ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​

​រីឯ​បញ្ហា​ស្នេហា​ទាំង​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​លោកអ្នក​កុំ​គប្បី​ឃើញ​ភ្លាម​ស្រឡាញ់ភ្លែត​ប្រយ័ត្ន​មក​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​៕

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ឬ​ចរចា​បញ្ហា​អ្វីមួយ ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ីជួញដូរ​លោកអ្នក​ទទួល​រង​ការនឿយហត់​និង​ទទួលរង​សម្ពាធ​ច្រើន​ប៉ុន្តែ​យ៉ាង ណា​ឆ្លង​ចូលដល់​សប្តាហ៍​ក្រោយ​លោកអ្នក​បាន​រួច​ផុតពី​ឧបទ្រព​ចោមរោម ហើយ​ភាព​ចម្រើន​លូតលាស់បាន​ចូល​មកវិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​ដូច្នេះ​ដែរ​៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មានការ​ផ្តល់​ផល​ល្អ​ខាង​កិច្ចការងារ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផ្លែផ្កា​មកវិញ​ជានិច្ច​។​ការងារ​សព្វបែបយ៉ាង​បើទោះបី​ជួប​ការលំបាក​លំបិន​និង​ត្រូវការ​ពេលវេលា​ក្តី​តែ​ក៏​អាច​ទទួលលទ្ធផល​ល្អៗ​មកវិញ​ពុំខាន​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើ​ទីជិត​ឆ្ងាយ​មានតែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​និង​មាន​ភាពស្រស់​ស្រាយ​ប្រពៃ ៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានជោគ​មានជ័យ​ហើយ​ធ្វើ​អ្វី​ឃើញថា​តែង​សម​ដូច​ប្រកប​នោះ មាន​ច្រើន​ចំពោះមុខ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​មានការ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ល្អ​ប្រពៃ​ណាស់ដែរ​ព្រោះ​តែង​ជួប​ភាព​សុខដុម​និង​ចម្រើន​លូតលាស់​គួរសម​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោក​អ្នកមាន​ការចូល​និយាយ​ដល់​ចាស់ទុំ​ជា​ឱកាសល្អ​ប្រពៃ​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើ​ទោះ​ប្រកបការងារ​អ្វី​ក៏​តែង មានការ​រាំងស្ទះ​និង​ធ្វើ​អ្វី​តែង​បញ្ជូន​មិនទាន់​ពេលវេលា​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ពិសេស​ស្ត្រី​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​មានការរំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ទៀតផង​។​ ចំណែក​អ្នក​ប្រកប ការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ទោះ​ធ្វើ​អ្វី​ត្រូវ​មើលមុខមើលក្រោយ​ប្រយ័ត្ន​ធ្វើ​ច្រើន​បែរជា​បាន​ផល​តិច​ហើយ​គេ​ទម្លាក់កំហុស​ឱ្យ​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំកុរ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចារ​ឬ​បណ្តាក់ទុន​ទៅលើ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។​លោកអ្នក​អាចមាន​ដំណឹង​ល្អ​ឬ ដោយមាន​ញាតិមិត្ត​ជួយ​ក្នុង​រឿង​អ្វីមួយ​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​៕