តារា​សម្តែង​តៃវ៉ាន់​កាត់​កាណាដា ហ្គ​ត​ហ្វ្រេ កៅ ស្លាប់ បន្ទាប់ពី​ដួលសន្លប់​នៅ​កន្លែង​ថត​កម្មវិធី​របស់​ទូរ​ទស្សន៍​ចិន​

621
ចែករម្លែក

​យោងតាម​របាយការណ៍​ចុង​ក្រោយពី​បណ្តាញ​ព័ត៌មាន​ចិន​បានឱ្យដឹងថា លោក ហ្គ​ត​ហ្វ្រេ កៅ បានទទួល​មរណភាព​ក្នុង​អាយុ ៣៥ ឆ្នាំ​បន្ទាប់ពី​ដួល​នៅ​កន្លែង​ថត​កម្មវិធី​ទូរទស្សន៍​មួយ​របស់​ចិន​នៅ​ថ្ងៃ​ពុធ​ទី​២៧​វិច្ឆិកា​នេះ​។

​វេ​ប​សាយ Sina Entertainment បាន​រាយការណ៍​ថា លោក​កៅ​បាន​ដួល​នៅ​កន្លែង​ថត ខណៈ​កំពុង​ថត​កម្មវិធី Chase Me នៅ​ព្រឹក​ថ្ងៃទី ២៧ ខែវិច្ឆិកា​នេះ​ក្នុងប្រទេស​ចិន​។​

​យោងតាម​គណនី​ផ្សេងៗ​នៅលើ Weibo ពី​សមាជិក​ទស្សនិកជន ដែល​អះអាងថា​ខ្លួន​មាន​វត្តមាន​ក្នុងពេល​ថត​កម្មវិធី​នោះ តារា​សម្តែង​និង​ជា​តារា​បង្ហាញ​ម៉ូត​តៃវ៉ាន់​កាត់​កាណាដា​រូបនេះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​បន្ទាប់ពី​អ្នក​ឈរ​មើល​បាន​ព្យាយាម​ជួយ​គាត់​។​

​មានការ​អះអាង​ជាច្រើន​ថា​បេះដូង​របស់គាត់​ឈប់​ដើរ​រយៈពេល ៣ នាទី​។ របាយការណ៍​ផ្លូវការ​អំពី​ស្ថានភាព​ជំងឺ​របស់គាត់​មិនទាន់​ត្រូវបាន​ចេញផ្សាយ​នៅឡើយ​ទេ​។​

​ជាការ​ឆ្លើយតប​ចំពោះ​សំណួរ​ជាច្រើន​ដោយ​កាសែត​ចិន បុគ្គលិក​ទូរទស្សន៍ Zhejiang Television បាន​តប​វិញ​ថា “​សូម​រង់ចាំ​ពួកយើង​សិន អរគុណ​”​។

​តារា​សម្តែង​អាយុ ៣៥ ឆ្នាំ​រូបនេះ​មានឈ្មោះ​ល្បីល្បាញ​ដោយសារ​សម្តែង​ជា​តួឯក​ដ៏​មាន​មន្ត​ស្នេហ៍​ក្នុង​រឿង Remembering Lichuan ក៏ដូចជា​បង្ហាញ​ម៉ូត​ឱ្យ​ផលិតផល​ល្បីៗ​ដូចជា Louis Vuitton ផងដែរ​ដោយសារ​សម្រស់​ដ៏​ស្រស់​សង្ហារ​របស់គាត់​៕ ដោយ៖ កញ្ញាដាលីស

លោក ហ្គ​ត​ហ្វ្រេ កៅ ស្លាប់​នៅ​ថ្ងៃ​ពុធ​នេះ នៅ​កន្លែង​ថត​កម្មវិធី​ទូរទស្សន៍ Zhejiang Television

ទីតាំងផ្សាយពាណិជ្ជកម្ម