ការសិក្សា​ថ្មី ៖ កាហ្វេ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​និង​ជំងឺលើសឈាម​

605
ចែករម្លែក

​ការសិក្សា​មួយ​បាន​បង្ហាញថា​ការផឹក​កាហ្វេ​រហូតដល់ ៤ ពែង​ក្នុង​មួយថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ និង​ជំងឺលើសឈាម​។​

​ទោះយ៉ាងណា អត្ថប្រយោជន៍​នឹងត្រូវ​បាត់បង់ ប្រសិនបើ​ផឹក​កាហ្វេ​ច្រើនជាង ៤ ពែង​។​

​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​នានា​នៃ​ទីក្រុង​ណា​វ៉ា​រេ​របស់​អេស្បាញ​និង​ទីក្រុង​កាតា​នីញ៉ា​ក្នុងប្រទេស​អ៊ីតាលី​បាន​រកឃើញ​អំពី​ការផ្សារភ្ជាប់​គ្នា​រវាង​ការ​ទទួលទាន​កាហ្វេ​និង​ការថយចុះ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ និង​ថា ការផឹក​កាហ្វេ​យូរអង្វែង​គឺ​ជាប់ទាក់ទង​នឹង​ការថយចុះ​ហានិភ័យ​នៃ​ជំងឺលើសឈាម​។​

​ការស្រាវជ្រាវ​ថ្មី​នេះ​បាន​បង្ហាញថា​ការ​ទទួលទាន​កាហ្វេ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​និង​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កម្រិត​ល្មម​អាច​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការថយចុះ​ហានិភ័យ​នៃ​រោគសញ្ញា​ពិបាក​រំលាយ​អាហារ​។​

​រោគសញ្ញា​ពិបាក​រំលាយ​អាហារ​គឺ​ស្ថិត​ក្នុងចំណោម​រោគសញ្ញា​ជាច្រើន ដែលជា​រឿយៗ​កើតឡើង​ជាមួយគ្នា​នឹង​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​និង​ជំងឺ​បេះដូង​។​

​វា​ជះឥទ្ធិពល​លើ​មនុស្សពេញវ័យ​ម្នាក់​ក្នុងចំណោម​បួន​នាក់​និង​ត្រូវបាន​ពណ៌នា​ដោយ​ទីភ្នាក់ងារ​សុខភាព​អង់គ្លេស​ថា “​មាន​គ្រោះថ្នាក់​ខ្លាំងណាស់​”៕ ដោយ៖ កញ្ញាដាលីស