​កម្មវិធី​Christmas@Raintree​នាំ​សិប្បករ​និង​សហគ្រិន​ចំណានៗ​ពី​ខេត្តសៀមរាប​មកជួបជុំ​គ្នា​នៅ​ភ្នំពេញ​

451
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​Raintree​ដែលជា​គម្រោង​អភិវឌ្ឍ​ការិយាល័យ​ច្នៃប្រឌិត​ដំបូងបង្អស់​នៅ​កម្ពុជា​បានប្រកាសថា​នឹង​ប្រារព្ធ​កម្មវិធី​Christmas@Raintree​ដែលជា​កម្មវិធី​ប្រចាំឆ្នាំ​ដ៏​សំខាន់​និង​អធិកអធម​បំផុត របស់ Raintree ដោយ​ឆ្នាំនេះ​ផ្តោតលើ​រចនាបថ​ខេត្តសៀមរាប​។​

​កម្មវិធី​ឆ្នាំនេះ​នឹងមាន​ការចូលរួម​ពី​សំណាក់​សិប្បករ​និង​សហគ្រិន​ដែលមាន​ទេពកោសល្យ​ខ្ពស់​ស្តង់​ទំនិញ​សម្បូរបែប រួមជាមួយ​នឹង​ការ ប្រគុំ​តន្ត្រី​ផ្ទាល់ អាហារ និង​ភេសជ្ជៈ​ជាច្រើន​មុខ​ទៀត នៅ​ជាន់​លើ (​ឬ​ដំបូល​)(TheCrown)​នៃ​អាគារ​Raintree​ពីថ្ងៃ​ទី​២៩​ដល់​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​ខ្លឹមសារ​នៃ​កម្មវិធី​ឆ្នាំនេះ​ដែលមាន​ឈ្មោះថា​“​សៀមរាប​មកលេង​ភ្នំពេញ​”​បាន​ត្រូវ​ជ្រើស​យក​ឡើងមក​ដើម្បី​ធ្វើការ​បង្ហាញ​ជា​ផ្លូវការ​សៀវភៅដែលសរសេរពីសៀមរាបមានចំណងជើងថា“SiemReap:ADesigner’sPerspective”​។

សៀ​ភៅ​នេះ​ត្រូវបាន​ចងក្រង​ឡើង​ដោយ​អ្នក​រចនា​ម៉ូដ​និង​ថតរូប​ឆ្នើម​កញ្ញា​NatalyLee​និង​ស្ថាបត្យករ​ល្បីល្បាញ លោក កាំ​ង ហុក ហើយ​លោក​ក៏​ជា​សហ​ស្ថាបនិក​មួយរូប​របស់ Raintree ផងដែរ​។​សៀវភៅ​នេះ​បង្ហាញ​អំពី​វប្បធម៌​សហ​សម័យ​គ្រប់​ទម្រង់​ទាំងអស់​របស់​កម្ពុ​ជារួម​មាន​សិល្ប​: ក្បាច់រចនា សិប្បកម្ម ស្ថាបត្យកម្ម ភោជនីយដ្ឋាន និង មុខ​ម្អូ​ប​វិចិត្រ​បំផុត​នៅ​ខេត្តសៀមរាប​។

​អ្នកចូលរួម​កម្ម​វី​ធី​Christmas@Raintree​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស​២០​ភាគរយ​លើ​ការដាក់​បញ្ជា​ទិញ​មុន​នៅ​ថ្ងៃ​បង្ហាញ​សៀវភៅ​ជា​ផ្លូវការ​ក៏ដូចជា​ការទទួលបាន​ឱកាស​ចូលរួម​ចាប់​រង្វាន់​ជាច្រើន​រួមមាន​ការ​ស្នាក់នៅ​សណ្ឋាគារ​ប្រណីត​ដែលមាន​តម្លៃ​សរុប​ជាង ១.០០០ ដុល្លារ​។​

​លោក កាំ​ង ហុក បាន​និយាយថា​៖ “​គំនិត​ក្នុងការ​ចងក្រង​សៀវភៅ​នេះ​កើតចេញពី​ការសន្ទនា​របស់ខ្ញុំ ជាមួយ​កញ្ញា​NatalyLee​ដែលជា​មិត្ត​ល្អ​និង​ជា​សហ​និពន្ធ​សៀវភៅ​នេះ​ផងដែរ​។​យើង​ទាំងពីរ​នាក់​ស្រលាញ់​ចូល​ចិ​ត្ដ​និង​ស្ញប់ស្ញែង​ខេត្តសៀមរាប​ដូចគ្នា​ដូច្នេះហើយ​ទើប​យើង​តែងតែ​គិត​រក​វិធី​ដើម្បី​ចូលរួម​ជា​ចំណែក​ក្នុងការ​បង្ហាញ​ទៅកាន់​ពិភពលោក​ខាងក្រៅ​ឲ្យ​ដឹង​អំពី​ចំណុច​ល្អៗ​របស់​ក្រុង​ដ៏​អស្ចារ្យ​មួយ​នេះ​។​”

លោក ហុក បាន​បន្ថែមទៀតថា​៖ “​ទីក្រុង​ទាំងអស់​តែងតែ​ព្យាយាម​ខិតខំ​រក្សា​ឲ្យ​បាន​នូវ​តុល្យភាព ទន្ទឹមនឹង​ពេលដែល​ខ្លួន​កំពុង​វិ​វត្ត​ទៅមុខ មានន័យថា​ការអភិរក្ស អាចមាន​ការប៉ះទង្គិច​ជា​វឌ្ឍនភាព ហើយ​ការ​ការប៉ះទង្គិច​នេះ​បង្កើត​នូវ​លទ្ធផល​ចុងក្រោយ​មួយ​ដែល​មិន​ប្រាកដថា​រក្សាបាន​នូវ​លក្ខណៈពិសេស​របស់​ទីក្រុង​នីមួយៗ​នោះទេ​។​ដូច្នេះហើយ​យើង​ត្រូវ​សួរ​ខ្លួនឯង​ថា​តើ​យើង​ចង់បាន​អនាគត​បែបណា​សម្រាប់​ក្រុង​សៀមរាប​ហើយ​ថា​តើ​យើង​អាច​ផ្ដល់​ការគាំទ្រ​បែបណា​ដល់​សហគមន៍​ដើម្បី​បង្កើត​ទីក្រុង​សៀមរាប ដែល​យើង​ចង់បាន​ដោយ​របៀប​ណាខ្លះ​”​។​

​កញ្ញា Zoë Ng នាយក​គ្រប់គ្រង និង​សហ​ស្ថាបនិក Raintree បាន​និយាយថា​៖ “Raintree តែងតែ​រិះរក វិធី​ដើម្បី​គាំទ្រ​សិប្បករ អ្នក​ច្នៃប្រឌិត និង​សហគ្រិន​នៅ​ប្រទេស​កម្ពុជា​”​។ កញ្ញា បាន​បន្ថែមថា​៖ “​កម្មវិធី Christmas@Raintree​ជា​កម្មវិធី​ធំ​ប្រចាំឆ្នាំ​របស់​យើង​ដែល​ប្រព្រឹត្តឡើង​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ក្នុង​ការបង្កើត​សហគម​វិជ្ជាជីវៈ​ដែល​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត (creative professional community)​មួយ​នៅ​កម្ពុជា​តាមរយៈ​ការ​ពាំនាំ​អ្នកមាន​អាជីព​ឲ្យ​ជួបជំ​ុ​និង​មាន​ភាព​រីករាយ​ជាមួយគ្នា​។

មិន​ត្រឹមតែ​ប៉ុ​ណោះ​ពួកគាត់​អាច​ជួប​និង​បង្កើន​ភាព​ជិតស្និត​ជាមួយ​អ្នកមាន​ទេពកោសល្យ​លើ​វិស័យ​ផ្សេងៗ​នៅក្នុង​តំបន់​ផងដែរ​”​។​កញ្ញា​Zoë​មាន​បន្ថែមទៀតថា​៖“​នៅ​ឆ្នាំនេះ​យើង​មាន​អារម្មណ៍​ថា​វា​ជា​ឱកាស​ដ៏​ល្អ​បំផុត​ក្នុងការ​ដាក់តាំង​ស្នាដៃ​សៀវភៅ​រចនា​ដ៏​អស្ចារ្យ​មួយ​ដែល​បង្ហាញ​អំពី​សៀមរាប​ហើយ​អាច​ឲ្យ​ភ្ញៀវ​របស់​យើង​ទស្សនា​ផលិតផល​ជាច្រើន​ដែល មកពី​ក្រៅ​រាជធានី​របស់​យើង​។

​តាមរយៈ​ស្តង់​លក់​ដែល​យើង​រៀបចំ​ដោយ​សម្រិតសម្រាំង​យើង​ចង់បង្ហាញ​ស្នាដៃ​សហ​សម័យ​របស់​ខេត្តសៀមរាប​ផ្សព្វផ្សាយ​សិប្បកម្ម​ដ៏​អស្ចារ្យ​នានា​ដែល​ច្នៃ​ដោយ​អ្នកមាន​ទេពកោសល្យ​និង​ភាព​ច្នៃប្រឌិត​ដែល​ពួកគាត់​អាច​មិនទាន់មាន​កន្លែង​ណាមួយ​ក្នុងការ​បង្ហាញ​ស្នាដៃ​របស់ខ្លួន​បាន​នៅឡើយ​”​។​ដើម្បី​បង្កើត​ឲ្យ​មាន​ភាពសប្បាយ​រីករាយ និង​ភាព​ប្លែកៗ​ផ្សេងៗ​បន្ថែម​ក្នុង​កម្មវិធី “​សៀមរាប​មកលេង​ភ្នំពេញ​” ស្តង់ លក់ទំនិញ​ជាច្រើន​នឹង​បង្ហាញខ្លួន​រួមមាន​៖ Loyuyu (​សិប្បកម្ម​សេ​រ៉ា​មិច​) , WAT Chocolate (​ផលិតផល​សូកូឡា​ដំបូង​របស់​ខ្មែរ​) ,Saarti (​ទៀន និង​ផលិតផល​ថែខ្លួន ស្បែក និង​សក់​) ,Happy + Co. (​កសិដ្ឋាន​សរីរាង្គ​នៅ​ខេត្តសៀមរាប​)​។​

​កញ្ញា​Nataly​បាន​ប្រាប់ថា​៖“​ខ្ញុំ​នឹង​លោក​ហុក​គិតថា​យើង​គួរតែ​ធ្វើ​ឲ្យ​មនុស្សម្នា​ស្គាល់​ពី​ខេត្តសៀមរាប​ឲ្យ បាន​ច្រើន​ជាពិសេស​ខាង​ផ្នែក​សិល្បៈ​និង​ការ​រចនា​។​ជាមួយគ្នានេះដែរ​យើង​ចង់​បង្ហាញថា​ប្រទេស​កម្ពុជា​មិនមែន​មានតែ​ប្រាង្គ​ប្រាសាទ​និង​វាលពិឃាដ​នោះទេ​។​មាន​មនុស្ស​ពូកែៗ​ជាច្រើន​ដែល​កំពុងតែ​ធ្វើ​រឿង​អស្ចារ្យ​នៅ​កម្ពុជា​។​ជាងនេះទៅទៀត​សៀវភៅ​នេះ​មិនមែន​ជាម​គ្គុ​ទេស​ក៏​ទេសចរណ៍​ទេពី​ព្រោះ​វា​មិនមាន​ការណែនាំ​ឬ​ការព្យាយាម​បញ្ចុះបញ្ចូល​អ្នក​អំពី​ខេត្តសៀមរាប​នោះឡើយ​។​

​សៀវភៅ​នេះ​គឺជា​ទិដ្ឋភាព​នៃ​ទីក្រុង​សៀមរាប​និង​ការបង្ហាញ​ពី​កន្លែង​ដែល​យើង​ចូលចិត្ត​បរិភោគ គេង ទិញ​ទំនិញ និង​រុករក​អ្វី​ថ្មីៗ​”​។ កញ្ញា Nataly បាន​បន្តទៀតថា​៖ “​ខ្ញុំ​ពិតជា​ឲ្យ​តម្លៃ​លើ​ការងារ​ដែល Raintree​កំពុង​ធ្វើ​ក្នុងការ​គាំទ្រ​និង​ផ្សព្វផ្សាយ​ផលិតផល​ក្នុងស្រុក​និង​ផ្ដល់​មធ្យោបាយ​មួយ​ដល់​អ្នកជំនួញ​និង​បុគ្គល​ធ្វើ​អាជីវកម្ម​ទាំងអស់​ឲ្យ​រីកចម្រើន ជាមួយគ្នា​។ ពួកគេ​រួមគ្នា​ដូចជា មណ្ឌល​ច្នៃប្រឌិត​មួយ ហើយ​ឲ្យ​តម្លៃ​ខ្ពស់​លើ​សិល្បៈ​។

​ដូច្នេះហើយ​បានជា​ការសម្ពោធ សៀវភៅ​សក្តិសម​នឹង​ប្រារព្ធ​នៅ​ទីនោះ​។​”​នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះដែរ នឹងមាន​វត្តមាន​ពិសេស​ពី​សហ​និពន្ធ​សៀវភៅ​ទាំង​ពីររូប ចុងភៅ ណាក់ ក៏ដូចជា​អ្នក​រចនា​ក្នុងស្រុក ជាច្រើន រូប​ទៀត​។ ជា​ចុងក្រោយ​អ្នកចូលរួម​ទាំងអស់ អាច​រីករាយ​ជាមួយ​តន្ត្រី​ផ្សាយ​ផ្ទាល់​ដោយ អ្នក​គោះ​ស្គរ​ដ៏​ល្បីល្បាញ​គឺ​លោក​DerrickSiow​និង​អ្នកចម្រៀង​កញ្ញា​TashaAleia​ដែល​នឹង​ពាំនាំ​ភាពសប្បាយ​រីករាយ​មក​កាន់​កម្មវិធី​Christmas@Raintree​តាមរយៈ​ការសម្ដែង​រួមគ្នា​លើកដំបូង​បំផុត​នៅ​កម្ពុជា​៕S/

​ចំណងជើង​រូបថត​៖​កម្មវិធី​Christmas@Raintree​នាំ​សិប្បករ​និង​សហគ្រិន​ចំណានៗ​មកពី​ខេត្តសៀមរាប​មកជួបជុំ​គ្នា​នៅ​ភ្នំពេញ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ