បញ្ហា​នៃ​ការរៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ធ្វើ​ឱ្យ​ប្រធានាធិបតី​ហ្វីលីពីន​ខឹងសម្បារ​

1419
ចែករម្លែក

​វិមាន​ប្រធានាធិបតី​បាន​និយាយថា ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​ត​មាន​ការ​ខឹងសម្បារ​ចំពោះ​បញ្ហា​ឡូ​ជី​ស្ទិក​(​ភស្តុភា​)​ដែល​បាន​បង្ក​បញ្ហា​ដល់​ការរៀបចំ​ធ្វើជា​​ម្ចាស់ផ្ទះ​នៃ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​(​ស៊ី​ហ្គេម )​នៅពេល​ដែល​ខ្លួន​ជំរុញ​ឱ្យ​អ្នក​រៀបចំ​ធានា​ថា​ពួកគេ​មាន​ផែនការ​បម្រុង​ទុក​ដើម្បី​ជៀសវាង​ធ្វើឱ្យ​អត្ត​ពលិក​បរទេស​និង​ហ្វីលីពីន ​មាន​បញ្ហា​។​

​លោក សាល់​វ៉ាឌ័​រ ប៉ាណេ​ឡូ អ្នកនាំពាក្យ​ប្រធានា​ធីបតី បាន​និយាយថា ការ​ត្អូញត្អែរ​ច្រើន​ពី​អត្ត​ពលិ​ក​ដែល​ចូលរួម​ក្នុង​កា​រ​ប្រកួត​កីឡា​ក្នុង​តំបន់​នោះ​បាន​ទៅ​ដល់​ប្រធានាធិបតី​​ដែល​បាន​ស្ថិត​នៅ​ទីក្រុង​ពូ​សាន​ប្រទេស​កូរ៉េ​ខាងត្បូង​រហូតដល់​រសៀល​ថ្ងៃ​អង្គារ​ទី​២៦​វិច្ឆិកា​។​

​លោក សាល់​វ៉ាឌ័​រ ប៉ាណេ​ឡូ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​Radyo Pilipinas កាលពី​ថ្ងៃ​អង្គារ​ទី​២៦​ខែវិច្ឆិកា​ថា ” វា​ពិត​ណាស់ ដែល​ប្រធានាធិបតី មិន​ចង់​ឃើញ​អ្វី​ដែល​កំពុង​កើត​ឡើង​នោះ​ទេ ។ ប្រធានាធិបតី មាន​ការខឹង​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​” ។

​លោក សាល់​វ៉ាឌ័​រ ប៉ាណេ​ឡូក៏​បាន​គាំទ្រ​ការអំពាវនា​វ​ឱ្យ​មាន​ការស៊ើបអង្កេត​ផងដែរ​លើ​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅពេល​ដែល​វា​ត្រូវ​បាន​បញ្ចប់​ហើយ​ជំរុញ​​ឱ្យមាន​ការដាក់ទណ្ឌកម្ម​លើ​អ្នក​ទាំងឡាយ​ដែល​បាន​ធ្វើឱ្យ​មាន​ភាព​រញ៉េរញ៉ៃ​ទាំងនេះ​។​

​សមាជិក​ព្រឹទ្ធសភា លោក ប៊ុង ហ្គោ បាន​និយាយថា​លោក​នឹង​ផ្តួចផ្តើម​ការសាកសួរ​ព្រឹទ្ធសភា​លើ​បញ្ហា​ដែល​អត្ត​ពលិ​ក​ដែល​មាន​បញ្ហា​ទាំងនោះ​។​

​ចំណែក​សមាជិក​ព្រឹទ្ធសភា មែន​នី ប៉ាក់​គី​អាវ បាន​និយាយថា បញ្ហា​ដែល​ទាក់ទង​ទៅនឹង​គ្រឿង​បរិក្ខារ​និង​អាគារ​សម្រាប់​ការទទួល​កីឡា​ស៊ី​ហ្គេម​គួរតែ​ត្រូវបាន​ពិភាក្សា​បន្ទាប់ពី​​ព្រឹត្តិការណ៍​នេះ​ដើម្បី​កុំឱ្យ​បាក់​ទឹកចិត្ត​អត្ត​ពលិករ​បស់​ប្រទេស​ដែល​គួរតែ​ត្រូវបាន​ផ្តល់​ការលើកទឹកចិត្ត​និង​គាំទ្រ​។​

​បញ្ហា​រៀបចំ​និង​ទទួល​នៅតែ​បន្ត​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​ប្រទេស​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ខណៈ​ដែល​អត្ត​ពលិក​បរទេស​ចាប់ផ្តើម​មក​ដល់​និង​ហ្វឹកហាត់​សម្រាប់​ព្រឹត្តិ​​ការណ៍​កីឡា​ក្នុង​តំបន់​នេះ ដែល​នឹង​បើក​ដំណើរការ​នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា​។​

​ការ​ត្អូញត្អែរ​ទាំងនេះ​គឺ​មាន​ចាប់ពី​បញ្ហា​កន្លែង​ស្នាក់នៅ​និង​មធ្យោបាយ​ធ្វើដំណើរ​រហូត​ដល់​រថ​យន្ត​ដឹក​កីឡាករ​ច្រើនពេក ពី​អាកាសយានដ្ឋាន​និង​អាហារ​មិន​គ្រប់គ្រាន់​៕​ប្រែ​សម្រួល​៖​សុខា​/sn

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត

បង្គោល​តំណាង​ស៊ី​ហ្គេម​ហ្វីលីពីន ក៏​ត្រូវបាន​គេ​និយាយ​ថា​ចំណាយ​សាងសង់​ខ្ពស់​ហួស ដែល​នឹង​ប្រឈម​ការស៊ើបអង្កេត

មាន​របាយការណ៍​ថា អត្ត​ពលិក​អ៊ីស្លាម​ទៅពី​សិង្ហបុរី ត្រូវបាន​គេ​ផ្តល់​អាហារ​សាច់ជ្រូក នៅ​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន តែ​វា​ជា​ព័ត៌មាន​មិន​ពិត​។​ទោះជា​យ៉ាងណា អាហារ​ហា​ឡាល់​​សំរាប់​ជន​អ៊ីស្លាម​មិន​គ្រប់គ្រាន់​

ក្រុមបាល់ទាត់​ទី​ម័រ​ត្រូវ​ទុក​ចោល​នៅ​អាកាសយានដ្ឋាន​អស់​រាប់​ម៉ោង​មុន​ត្រូវ​បាន​នាំ​ទៅ​កាន់​សណ្ឋាគារ​ខុស​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ