នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​សង្ឃឹម​ផ្សះផ្សា​គ្នា​ជាមួយ​បងប្អូន​បង្កើត បន្ទាប់ពី​ផ្ទុះ​ជម្លោះ​គ្រួសារ​

1506

WATCH: PM Lee Hsien Loong tears up in Parliament recounting how his father told him to take care of the family. RECAP: https://cna.asia/2tkKGT4

Posted by CNA on Tuesday, July 4, 2017
ចែករម្លែក

នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង កាលពី​ថ្ងៃ​អង្គារ (៤ កក្កដា​) បាន​សម្រក់​ទឹកភ្នែក​ជាមួយ​ភាព​រំជើបរំជួល ក្នុង​សភា ខណៈដែល​លោក​បង្ហាញ​វិ​ប្ប​សារី​ជុំវិញ​ជម្លោះ​គ្រួសារ ដែល​បាន​ប៉ះពាល់​ដល់​អារម្មណ៍​មនុស្ស​មួយ​ប្រទេស ក្នុង​ប៉ុន្មាន​សប្តាហ៍​មកនេះ​។

​ដោយ​បិទ​ការតស៊ូ​មតិ​ថ្ងៃទី​ពីរ ជុំវិញ​ការចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី​លី ថា​ប្រើ​អំណាច​ខុស​ខណៈ​ដោះស្រាយ​បញ្ហា​ផ្ទះ​គ្រួសារ​នេះ​នៅ​ផ្លូវ 38 Oxley Road របស់លោក​លី ក្វាន់​យូ កូនប្រុស​ច្បង​របស់​ស្ថាបនិក​សិង្ហ​បុរី​លោក​លី​ក្វាន់​យូ​រូបនេះ បាន​សម្រក់​ទឹកភ្នែក នៅពេល​គាត់​រំលឹក​ព្រឹត្តិការណ៍ អំឡុងពេល​ប្រទេសជាតិ​កាន់ទុក្ខ​ការទទួល​មរណភាព​ឪពុក​លោក​ក្នុង​ឆ្នាំ ២០១៥​។

នាយករដ្ឋមន្ត្រី​លី​និយាយថា “​សម្រាប់​ខ្ញុំ ពេលវេលា​លំបាក​បំផុត និង​ក្តុកក្តួល​បំផុត​នៅក្នុង​មួយ​សប្តាហ៍​ពេញ​គ្រានោះ កើតឡើង នៅពេល​ខ្ញុំ​អាន​វិយោគកថា​នៅ​ពិធី​បុណ្យសព​ថ្នាក់​រដ្ឋ​”​។

លោក​បន្តថា “​នៅពេល​ខ្ញុំ​រំលឹក​រឿង​ចាស់​ពេល​ខ្ញុំ​មាន​អាយុ​ប្រហែល ១៣ ឆ្នាំ ឪពុក​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា បើ​មានរឿង​អ្វី​កើតឡើង​ចំពោះ​ពុក សូមជួយ​មើលថែ​ម្តាយ និង​ប្អូនប្រុស​ស្រី​ផង​។ ខ្ញុំ​គិតថា​យើង​មានគ្រួសារ​ដ៏​រីករាយ​…​ខ្ញុំ​មិនដែល​រំពឹងថា ក្រោយ​ឪពុកម្តាយ​ស្លាប់ទៅ ភាព​តានតឹង​នេះ​ផ្ទុះឡើង ជាមួយ​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​ដូច្នេះ​ទេ​”​។

​​លោកនាយក​រដ្ឋមន្ត្រី​បន្ថែមទៀតថា “​បន្ទាប់ពី​ច្រើន​ឆ្នាំ​កន្លងទៅ ខ្ញុំ​មិនអាច​បំពេញ​តួនាទី ដែល​ឪពុក​ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​នឹងធ្វើ​បាន នោះទេ​”​។​

លោក​លី​ក្វាន់​យូរ​បាន​ថ្លែងអំណរគុន​ដល់​សមាជិក ដែល​មុននេះ​បាន​ផ្ញើ​សារ​ជូនពរ​ឱ្យមាន​ការផ្សះផ្សា​ក្នុង​គ្រួសារ ដោយ​ថ្លែងថា “​ខ្ញុំ​គិតថា​រឿងនេះ​អាច​កើតឡើង​ផងដែរ​។ វា​នឹង​ជាការ​លំបាក និង​ជា​ផ្លូវ​ដ៏​វែងឆ្ងាយ​។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា ថ្ងៃ​ណាមួយ ការផ្សះផ្សា​គ្នា​អាច​នឹង​ទៅរួច​”​។

នាយករដ្ឋមន្ត្រី​លី និយាយ​អំពី​ប្អូនប្រុស លី សៀ​យ៉ាង និង​ប្អូនស្រី លី វៃ​លីង យ៉ាង​ដូច្នេះ “​ខ្ញុំ​សង្ឃឹមថា ថ្ងៃ​ណាមួយ អារម្មណ៍​ខឹង​នឹង​ស្រុតចុះ ហើយ​យើង​នឹង​ចាប់ផ្តើម​ផ្សះផ្សា​គ្នា​។ យ៉ាងហោចណាស់ ខ្ញុំ​សង្ឃឹមថា បងប្អូន​បង្កើត​ខ្ញុំ​នឹងមិន​មើលឃើញ​ការ​អាក់អន់ចិត្ត និង ការឈឺចាប់​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ទៀត​នោះទេ​។ ហើយ​លើសពីនេះ​ទៀត សង្ឃឹមថា ពួកគេ​មិន​ផ្ទេរ​ភាពជា​សត្រូវ និង ជម្លោះ​ទៅ​កូន​របស់​យើង​ទេ​”៕

ទីតាំងផ្សាយពាណិជ្ជកម្ម