​អ្នក​បុរាណវិទ្យា​វៀតណាម​បង្ហាញ​ពី​វិស័យ​ស្រាវជ្រាវ​ដល់​មន្ដ្រី​អាជ្ញាធរ​ជាតិ​អប្សរា​

460
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​ប្រតិភូ​សមាជិក​បណ្ឌិតសភា​វិទ្យាសាស្ត្រ​សង្គម​និង​បច្ចេកវិទ្យា​នៃ​ប្រទេស​វៀតណាម​លោក​NGUYENGIANGHAI​បាន​ចូលរួម​ធ្វើ​បាឋកថា​ស្ដីពី​«​វិស័យ​ស្រាវជ្រាវ​បុរាណវិទ្យា​និង​ការរកឃើញ​ថ្មីៗ​នៅ​ប្រទេស​វៀតណាម​»​។​ជាមួយ​នោះបាន​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​វិស័យ​បុរាណវិទ្យា​ដល់​មន្ត្រី បុគ្គលិក និង​សាធារណជន ដែល​សរុប​ប្រមាណ​៥០​នាក់​។

​បាឋកថា​ដែល​រៀបចំឡើង​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​នា​ថ្ងៃទី​២៧ ខែវិច្ឆិកា លោក NGUYEN GIANG HAI បាន​បែង​ចែកជា​៧​ផ្នែក​ផ្សេងៗ​គ្នា​នៃ​ការស្រាវជ្រាវ​ថ្មីៗ​របស់​វៀតណាម​ចាប់ពី​សម័យ​បុរេប្រវត្តិ​ការរកឃើញ​នូវ​ស្ថានីយ៍​បុរេប្រវត្តិ​ដែល​ចំណាស់​ជាងគេ​នៅ​តំបន់​អាស៊ី​ដែលមាន​អាយុ​រហូតដល់​ជិត​១​លាន​ឆ្នាំ​នៅ​តំបន់ AnKe ជិត​ខេត្តរតនគិរី ដែលជា​ស្ថានីយ៍​យុគ​ថ្ម​ចាស់​ដំបូង​គេ​។

​បន្ថែម​ពីនេះ លោក NGUYEN GIANG HAI ក៏បាន​បង្ហាញ​ពី​ការរកឃើញ​ឧបករណ៍​តន្ដ្រី​ដែល​ធ្វើ​ពី​ថ្ម និង​ស្រាវជ្រាវ​បុរាណវិទ្យា​ក្រោម​ទឹក​ក៏ដូចជា​ការស្រាវជ្រាវ​DNA​ជាដើម​។​ការស្រាវជ្រាវ​ទាំងនោះ​មាន​ទាំង​គម្រោង​របស់​ជាតិ​និង​គម្រោង​សហប្រតិបត្តិការ​ជាមួយ​អន្ដរជាតិ​ដែល​ផ្នែក​បុរេប្រវត្តិ​សហការ​ជាមួយ​ប្រទេស​រុស្ស៊ី​។​ផ្នែក​ខ្លះ​ជាមួយ​ចិន​និង​ផ្នែក​ប្រវត្តិសាស្ត្រ​សហការ​ជាមួយ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មាន​កម្ពុជា​ឡាវ​និង​ថៃ​។​កិច្ចសហការ​ជាមួយ​កម្ពុជា​ចាប់ផ្តើម​ពី​ឆ្នាំ​២០០៧​មក​គឺ​តែងមាន​ការផ្លាស់ប្ដូរ​ប​ទ​ពិសោធន៍​គ្នា​ទៅវិញទៅមក​លើ​វិស័យ​បុរាណវិទ្យា​។​

​លោក​អ៊ឹម​សុខ​រិទ្ធី​អនុប្រធាន​មជ្ឈមណ្ឌល​អន្ដរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​ដែលជា​ស្ថាប័ន​ធ្វើការ​ជាមួយ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​សង្គម​និង​បច្ចេកវិទ្យា​នៃ​ប្រទេស​វៀតណាម បានឱ្យដឹងថា ភាគី​ទាំងពីរ​បានធ្វើការ​ជាមួយគ្នា​ច្រើន​ឆ្នាំ​មកហើយ និង​បាន​ចែករំលែក​ការងារ​ជាច្រើន​ជាមួយគ្នា​។ នៅពេលនេះ​គណៈប្រតិភូ​វៀតណាម​បាន​ចុះមក​ស្វែងយល់​ពី​កិច្ចការ​មួយចំនួន​ដើម្បី​បន្ត​កិច្ចសហការ​ជាមួយគ្នា​នាពេល​អនាគត​៕S/​