ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩

471
ចែករម្លែក

ឆ្នាំជូត​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ឡើយ​ពីព្រោះថា​ងាយ​កើត​បញ្ហា​ចំពោះមុខ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មិន​ជួប​ការលំបាក​ដូច​មុន​ទេ​គឺ​អាចមាន​ហូរ​ចូល​គ្រាន់​ជាទី​កក់ក្តៅ​ដែរ ប៉ុន្តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​នាំ​ការលក់ដូរ​នៅ​មិន​សុខ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចៀសវាង​ការប្រមាថ​ឬ​មើលផ្លូវ​អាក្រក់​ដល់​គ្នា​ព្រោះ​នាំ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់ ការចាប់ផ្តើម​ធ្វើ​ឬ​សម្រេចចិត្ត​ធ្វើការ​ងារ​អ្វីមួយ​ពីព្រោះថា​តែង​ហុច​ផល​ល្អៗ​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​គាប់ប្រសើរ​គួរសម​ដោយ​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​វិញ​មាន​ភាព​ចេះ​អត់ឱន​ឱ្យ​គ្នា​ជាង​បណ្តា​ថ្ងៃមុនៗ​ហើយ​ពិសេស​បើ​មាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​បំផុត​ក្នុងការ​ដោះស្រាយ​ផងដែរ​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង មាន​ភាព​ភ្លឺ​ថ្លា​និង​ហុច​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​វិញ​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ីជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែង មាន​ភាព​សុខដុម​ហើយ ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំថោះ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​មាន​កិច្ចការ អ្វី​សំខាន់​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ ការប្រកបការងារ​បើ​លោកអ្នក​មានការ​ប្រឹងប្រែង​យ៉ាង​ពេញទី​នោះ​ផ្លែផ្កា​ហុច​មកវិញ​ក៏​គ្រាន់​ជាទី​ពេញ ចិត្ត​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​ប្រកបការងារ​អ្វី​តែងមាន​ភាព​ភ្លឺ​ថ្លា​និង​ទទួលជោគជ័យ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​នៅថ្ងៃនេះ​លាភ​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​លោកអ្នក​បើ​មានការ​ខិតខំ​អាច​ឈោង​ចាប់បាន​វិញ​ផង​ពិសេស​អ្នក​ជួញ​ឆ្ងាយ​តែម្តង​។​ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការជួយ​យកអាសា​គេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​កុំ​គប្បី​យក​ភាព​ចង់​ចាញ់ ឈ្នះ​ដាក់ខ្លួន​ច្រើន​ប្រយ័ត្ន​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​ពីព្រោះថា​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​ប៉ុន្តែ​នៅ​ជួយ​ឱ្យទទួល​ជោគជ័យ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការ ទំនាក់ទំនង​ការងារ​ឬ​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​នោះ​តែង​ឆាប់​ហុច​មកវិញ​ផង​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​អួអាប់​ច្រើន​ប៉ុន្តែ​នៅថ្ងៃនេះ​បានចាប់ផ្តើម​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វីៗ​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម​ល្អ​ណាស់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​វិញ​បើ​លោកអ្នក​ចង់​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​គួរ​រក្សា​ភាព​នឹងធឹង​ហើយ​មិនត្រូវ​យក​ភាព​ច្រណែន ឈ្នានីស​ឬ​សេចក្តី​លោភលន់​ដាក់ខ្លួន​ឡើយ​បើ​ពុំ​នោះទេ​ភាពរ​ការ​កូ​ស​ពិតជា​កើតមាន​ទៀតហើយ​។​ចំពោះ​ស្ត្រី​មេផ្ទះ​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​លើ​មនោសញ្ចេត នា​រវាង​ប្តី​ប្រពន្ធ ហើយ​មិន​ត្រូវយក​ភាពចាញ់ឈ្នះ​ដាក់ខ្លួន​ទើប​ប្រសើរ​បំផុត​។​សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញ ដូរ​វិញ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច តែ​យ៉ាងណា​ប្រាក់ ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់ ផងដែរ​។​

​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការយល់​ខុស​ក្នុង​រឿង​អ្វីមួយ​ក្លាយជា​រឿង​ជម្លោះ​វិវាទ​៕

​ឆ្នាំវក​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​មើលមុខ​ក្រោយពី​ព្រោះថា​ផល​មិនល្អ​ងាយ​កើតមានឡើង​នាំ​ពិបាក​ក្នុងការ​ទប់ទល់​ផងដែរ​។​ចំពោះ​ការបំពេញ​ការងារ​ក៏​ដូច្នេះ​ដែរ​ត្រូវ​ចេះ​យកចិត្តទុកដាក់​ឱ្យបាន​កម្រិត​ខ្ពស់​នោះ​ផ្លែផ្កា​ដែល​ផ្តល់​មកវិញ​ក៏ដូច ជា​ទី​ពេញចិត្ត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នក ដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។​នៅ​ក្នុងនេះ​លោកអ្នក​ងាយ​ទទួលផល​ប៉ះទង្គិច​ដោយសារ​ភាគច្រើន​កើត មកពី​គំនិត​និង​ការប្រព្រឹត្តិ​របស់ខ្លួន​ឯង​តែប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​និង​ហោះ​រំលង​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ជួប​រឿង​រាវ​យាយី​ផងដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់​នៅ​ចំពោះមុខ​នោះ​ឃើញថា​មាន​ច្រើនជាង​សព្វមួយដង​។ ​ក្រៅពីនេះ​បើ​លោក អ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ត្រូវ​ចងចាំ​ថាបើ​កើត​ផល​អាក្រក់​ណាមួយ​ឡើង​តោង​តែ​ចេះ​ដោះស្រាយ​ទើប​បញ្ហា​ពី​ធំ​នឹង​ប្រែជា​តូច​ឡើងវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ឡើយ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ប៉ុន្មាន​ទេ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​បង្ករឿង​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ការរីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ​ឥត​ថយក្រោយ​ទេ​ហើយ​បើ​មានការ​ពុះពារ​ធ្វើ​អ្វីមួយ​ផង​តែង​ទទួល​ផ្លែផ្កា​មកវិញ​ដូច​ជាទី​កក់ក្តៅ​។​ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ហ៊ាន​រិះគន់​ចៅហ្វាយ នាយ​ឡើយ​ប្រយ័ត្ន​ជញ្ជាំងមានត្រចៀក​កើតមាន​រឿង​រាវ​ជាប់កុន​ដល់​អាត្មា​ខ្លួន​វិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​គឺ​ច្រើន​ខកបំណង​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ថែមទៀត​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ចម្រូងចម្រាស​ចំពោះ​គ្នាច្រើន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម