បាតុករ​អ៊ីរ៉ាក់​ដុត​ស្ថាន​អគ្គ​កុងស៊ុល​អ៊ីរ៉ង់​ចំពេល​មានការ​តវ៉ា​ដ៏​បង្ហូរឈាម​

450
ចែករម្លែក

ក្រុមអ្នកតវ៉ា​អ៊ីរ៉ាក់​បាន​ដុត​ស្ថាន​អគ្គ​កុងស៊ុល​អ៊ីរ៉ង់​នៅក្នុង​ទីក្រុង​ដ៏​ពិសិដ្ឋ ណា​ចា​ហ្វ កាលពី​ថ្ងៃ​ពុធ​ទី​២៧​វិច្ឆិកា​ក្នុងការ​កើនឡើង​យ៉ាងខ្លាំង​នៃ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដែល​បាន​បណ្តាលឱ្យ​មនុស្ស​ជាង ៣៥០ នាក់​ស្លាប់​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់ AFP នៅ​ទី​នោះបាន​និយាយថា អណ្តាតភ្លើង​ខ្ពស់ៗ​និង​ផ្សែង​ក្រាស់ឃ្មឹក​បាន​លេចឡើង​ពី​ច្រកចូល​ស្ថាន​កុងស៊ុល​នៅ​ទីក្រុង​ភាគខាងត្បូង​មួយ​នេះ​។​

​បាតុករ​បាន​ស្រែកថា “​ជោគជ័យ​អ៊ីរ៉ាក់​!” និង “​អ៊ីរ៉ង់​ចេញទៅ​!” ដើម្បី​សម្តែង​ការខឹង​សម្បារ​ចំពោះ​ប្រទេស​នេះ ដែល​ពួកគេ​ស្តីបន្ទោស​ចំពោះ​ការបង្កើត​រដ្ឋាភិបាល​មួយ​នេះ​ឡើង ដែល​ពួកគេ​បានធ្វើ​បាតុកម្ម​ប្រឆាំង​អស់​រយៈពេល​ជិត​ពីរ​ខែ​មកហើយ​។​

​រដ្ឋធានី​អ៊ីរ៉ាក់​និង​ភាគខាងត្បូង​សម្បូរ​អ្នក​កាន់​និកាយ​ស៊ី​អ៊ី​ត​ភាគច្រើន​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ការតវ៉ា​ធំ​បំផុត​ចាប់តាំងពី​ការ​លុកលុយ​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក ដែល​បាន​ផ្តួលរំលំ​សា​ដាម ហ៊ូ​សេន​ក្នុង​ឆ្នាំ ២០០៣​។​

​ការផ្លាស់ប្តូរ​របប​នេះ​កាលពី ១៦ ឆ្នាំមុន​បាន​បើកទ្វារ​សម្រាប់​ប្រទេសជិតខាង​ភាគ​ខាងកើត​ទីក្រុង​បា​កដាដ​ដើម្បី​បង្កើត​ឥទ្ធិពល​សេដ្ឋកិច្ច​នយោបាយ​និង​យោធា​យ៉ាងខ្លាំង ដែល​ឥឡូវនេះ​ត្រូវបាន​ក្រុមអ្នកតវ៉ា​រិះគន់ថា​ជាការ​វាយលុក​លើ​អ៊ីរ៉ាក់​ហួសហេតុ​ពេក​។​

​ស្ថាន​កុងស៊ុល​អ៊ីរ៉ង់​នៅ​ទីក្រុង​ដ៏​ពិសិដ្ឋ​ទី​ពីរ​គឺ ខា​បា​ឡា របស់​អ៊ីរ៉ាក់​បានក្លាយ​ជា​មុខសញ្ញា​វាយប្រហារ​កាលពី​ដើមខែ​នេះ ហើយ​កងសន្តិសុខ​ដែល​ការពារ​ស្ថាន​កុងស៊ុល​នោះ បាន​បាញ់សម្លាប់​បាតុករ ៤ នាក់ នៅ​គ្រានោះ​។​

​ក្នុង​ទីក្រុង​ណា​ចា​ហ្វ​កាលពី​ថ្ងៃ​ពុធ អង្គភាព​ជាច្រើន​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ដែល​បង្ក​របួស​បាតុករ​រាប់សិប​នាក់ ប៉ុន្តែ​ទីបំផុត​បាន​ដកថយ​នៅពេល​មនុស្ស​រាប់រយ​នាក់​បាន​ហ៊ុមព័ទ្ធ​ស្ថាន​កុងស៊ុល ហើយ​ដុត​កង់ឡាន ភួយ ក្រដាសកាតុង និង​វត្ថុ​ដទៃទៀត​។

​បាតុករ​បាន​សម្រុកចូល​ស្ថាន​កុងស៊ុល ដែល​មើលទៅ​ទំនង​បាន​ជម្លៀស​បុគ្គលិក​អ៊ីរ៉ង់​រួច​អស់​ទៅហើយ​៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម