ប្លា​ស្ទិ​កបាន​ផ្តាច់ជីវិត​សត្វព្រៃ បង្ក​ការភ្ញាក់ផ្អើល​

570
ចែករម្លែក

​មន្ត្រី​ម្នាក់​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​២៦ ខែវិច្ឆិកា​ថា ក្ដាន់​ព្រៃ​មួយ​ក្បាល​អាយុ ១០ ឆ្នាំ​នៅ​ខេត្ត ណាន (Nan) ប្រទេស​ថៃ ត្រូវបាន​គេ​ប្រទះឃើញ​ដេក​ងាប់ បន្ទាប់ពី​លេប​ប្លា​ស្ទិ​ក និង​សំរាម ផ្សេងទៀត​ដែលមាន​ទម្ងន់​សរុប​ជិត ៧ គីឡូ​ចូលទៅក្នុង​ពោះ​បង្ក​ការព្រួយបារម្ភ​អំពី​ការ​ចោល សំរាម​ពាសវាល​ពាសកាល​ទាំង​នៅក្នុង​ទឹក និង​នៅក្នុង​ព្រៃ​ប្រទេស​នេះ​។​

ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ស្ថិត​ក្នុងចំណោម​បណ្ដា​ប្រទេស ដែល​ប្រើប្រាស់​ប្លា​ស្ទិ​ក ច្រើន​បំផុត​ក្នុង​ពិភពលោក ដោយ​ក្នុង​មួយឆ្នាំៗ​ប្រជាជន​ថៃ​ម្នាក់​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​អស់ រហូតដល់​ទៅ ៣.០០០ មិន​ថា​ទាំង​សម្រាប់​វេច​ខ្ចប់​អាហារ​លក់​តាម​ចិញ្ចើមផ្លូវ ច្រក​កាហ្វេ ឬ​ច្រក​គ្រឿងទេស​។​

​សត្វ​សមុទ្រ​ដូចជា​កន្ធាយ និង​តោ​សមុទ្រ​ជាដើម​បាន​ងាប់​ជា​បន្តបន្ទាប់​ដោយសារ​ទឹក​ដែល សម្បូរ​ដោយ​សំរាម ហើយ​ការពិនិត្យ​ធ្វើ​កោសល្យវិច័យ​បាន​រកឃើញថា​ប្លា​ស្ទិ​ក​នៅក្នុង​ពោះ ជា​មូលហេតុ​បណ្ដាលឱ្យ​ពួកវា​ងាប់​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម