ស្ពាន​បា​ឡេ​ឆ្លងកាត់​ទន្លេសាប​សាងសង់​រួច​ជាង​៧០​ភាគរយ​ហើយ​

1773
ចែករម្លែក

​ដោយ​៖​ដេប៉ូ​/(​ភ្នំពេញ​) ៖ គិត​រហូតមក​ដល់ពេលនេះ​ស្ពាន​បា​ឡេ​ឆ្លងកាត់​ទន្លេសាប ពី​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ ទៅ​ផ្លូវជាតិ​លេខ​៥ បាន​កសាង​រួចរាល់​ប្រមាណ​ជាង​៧០​ភាគរយ​ហើយ ។ នាពេល​នេះដែរ​ក្រុម​អ្នក​សាងសង់​កំពុង​សម្រុក​ទាំងយប់​និង​ថ្ងៃ ដើម្បី​ឲ្យ​សម្រេច​រួចរាល់​នៅមុន​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ​។​
​ ​
​ស្ពាន​ដែល​សមិទ្ធផល​ថ្មី​នឹងដាក់​បម្រើ​ដល់​អ្នកធ្វើដំណើរ​ឆ្លងកាត់ នៅ​ថ្ងៃ​ខាងមុខ​នៅសល់តែ​ការភ្ជាប់​តួ​ស្ពាន​នៅត្រង់​កណ្តាល​និង​ការធ្វើ​ផ្លូវ​គល់ស្ពាន​ទៀត​ប៉ុណ្ណោះ នឹងត្រូវ​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​ហើយ ព្រោះ​ការស្ថាបនា​ពុំមាន​ជួប​ឧបសគ្គ​អ្វី​ធំដុំ​នោះទេ​។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី លោក គាង ម៉ាប់ ប្រធាន​គម្រោង​សាងសង់​។​

​គួរ​បញ្ជាក់ថា​សំណង់​ស្ពាន ស្ពាន​បា​ឡេ ឆ្លងកាត់​ទន្លេ​ង​សាប​មួយកន្លែង​នេះ​ស្ថិតនៅត្រង់​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ ៥​និង​ផ្លូវ​ខាងជើង​ជាប់​របង​ឃ្លាំង​ស្តុក​ប្រេងឥន្ធនៈ​សូគីម៉ិច​ក្នុង​ខណ្ឌឫស្សីកែវ ហើយ​ភ្ជាប់​ទៅកាន់​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោ​ចង្វារ​។​

​ស្ពាន​កន្លែង​ថ្មី​ដែល​កំពុងដំណើរការ​សាងសង់​នេះដែរ​ត្រូវ​បានទទួល​ការសាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា​OCIC ដោយ​ប្រើ​កញ្ចប់​ថវិការ​បានមក​ពី​គម្រោង​វិនិយោគ​តំបន់​អភិវឌ្ឍន៍​ជ្រោ​ចង្វារ​សរុប ជាង​៣៥​លាន​ដុល្លារ​។ ស្ពាន​នេះ មាន​ប្រវែង​៩២២​ម៉ែត្រ ទទឹង​២០.៥​ម៉ែត្រ​៕B

​លោក​គាង​ ម៉ាប់ ប្រធាន​គម្រោង​សាងសង់​ស្ពាន​បា​ឡេ ឆ្លងកាត់​ទន្លេសាប​ (រូបភាព ៖ ដេប៉ូ)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ