ខ្មោច​សុនខ​មួយ​ក្បាល​ធ្វើឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ស្រឡាំងកាំង​

550
ចែករម្លែក

ខ្មោច​សុនខ​មួយ​ក្បាល​ដែលមាន​រោម​មុខ​វែង រោម​ត្របកភ្នែក​វែង រោម​ដងខ្លួន​ក្រាស់​ច្រមុះ ទន់​ល្មឿយ និង​ធ្មេញ​មុត​ស្រួច បានធ្វើឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ស្រឡាំងកាំង​។
​ ​
កូន​សុនខ​ឈ្មោល​អាយុ ២ ខែ​នេះ​បាន​ងាប់​តាំងពី ១៨.០០០ ឆ្នាំ​ម្ល៉េះ ប៉ុន្តែ​វា​នៅតែ​រក្សាបាន សភាព​ល្អ​ស្ទើរតែ​ទាំងស្រុង​គួរឱ្យភ្ញាក់ផ្អើល​ដោយសារ​វា​កប់​ក្នុង​កំណ​កដី​ដ៏​សែន​ត្រជាក់ នៅ​តំបន់​ស៊ី​បេ​រី​។​
​ ​
ទោះជា​យ៉ាងណា រហូតមកទល់​ពេលនេះ​ការធ្វើ​តេស្ដ DNA លម្អិត​នៅក្នុង​ប្រទេស​ស៊ុយអែត មិនទាន់​បញ្ជាក់​ពី​អម្បូរ​រ និង​មូលហេតុ​នៃ​ការងា​ប់ប​ស់វា​បាន​នៅឡើយ​ទេ​។ ដូចនេះ​ពួកគេ មិនទាន់​ច្បាស់​ទេ​ថា តើ​វា​ជា​សុនខ​ក្នុង​យុគសម័យ​ទឹកកក (Ice Age) ឬក៏​ជា​ចចក​។​

​សូមបញ្ជាក់ថា វា​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​រដូវក្ដៅ​ឆ្នាំ​២០១៨ នៅក្នុង​កំណ​កដី​ត្រជាក់ ជិត​ទន្លេ​អ៊ី​ន​ឌី​ហ្គឺ​កា (Indigirka River) ស្ថិតនៅ​ភាគ​ឦសាន​នៃ​ក្រុង​យ៉ា​គុត​ស៍ (Yakutsk) ដែលជា​ទីក្រុង​ត្រជាក់​បំផុត​របស់​ពិភពលោក​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម