​បន្ទប់​បឹង​កា​ឡូ​ចំនួន​៧​បន្ទប់​រងគ្រោះ​អគ្គិភ័យ​ខ្ទេចខ្ទី​ ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់​

300
ចែករម្លែក

ដោយ​៖​ណ្ណៈ​/​ព្រះសីហនុ​៖​បន្ទប់​បឹង​កា​ឡូ​របស់​ជនបរទេស​ទុកចោល​យូរ​មកហើយ​ ស្រាប់​តែមាន​កើត​អគ្គិភ័យ​ឆាបឆេះ​នៅវេលា​ម៉ោង​៣:១០​នាទី​យប់​រំលង​អធ្រា​ត្រចូល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ​។​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ​បន្ទប់​បឹង​ហ្គា​ឡូ​ទុកចោល​ហើយ​ឆេះ​នោះ​ ស្ថិតនៅក្នុង​ដីឡូត៍​មួយកន្លែង​នៅ​ពីក្រោយ​ផ្ទះសំណាក់​បូ​ទិ​ករី​ករាយ ស្ថិតក្នុងក្រុមទី​២ ភូមិ​៦(​អូរត្រេះ​២) សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ ។

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ចម្រុះ​ មាន​កងរាជអាវុធហត្ថ​និង​កម្លាំង​នគរបាល​ចេញ​អន្តរាគមន៍​ជួយសង្គ្រោះ​ពន្លត់​ភ្លាមៗ​ដែរ​។​

បើតាម​សមត្ថកិច្ច​បញ្ជាក់ថា​ អគ្គិភ័យ​នេះ​បណ្តាល​ឲ្យ​ឆេះ​ខូចខាត​បឹង​កា​ឡូ​ធ្វើ​ពី​ឈើ​ប្រក់​ស្បូវ​ដែល​ទុកចោល​ពុំមាន​មនុស្ស​ស្នាក់នៅ​ចំនួន​៧​បន្ទប់​ មូលហេតុ​ដោយសារ​មាន​ជនអនាមិក​បោះ​កន្ទុយបារី​លើ​គំនរ​សំរាម​ក្បែរ​បឹង​កា​ឡូ​នោះ រួច​ឆាបឆេះ​រាលដាល​ដល់​បន្ទប់​បឹង​កា​ឡូ និង​ថា​ពុំមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម