ជិះ​កង់​ឆ្លងកាត់​ផ្លូវជាតិ​ ត្រូវ​រថយន្តបុក​ស្លាប់ រថយន្ដ​បើក​គេច​បាត់​

334
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗនៅនឹងកន្លែង ដោយសារតែ​ការ​ជិះ​កង់​ឆ្លងកាត់​ផ្លូវជាតិ​ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​មួយ​ទំហឹង ហើយ​បន្ថែម​ល្បឿន​បើក​រត់​បាត់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះកើតឡើង​កាលពី​យប់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ក្រុមទី​៧ ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​លោក ម៉ៅ ហ៊​ត មេបញ្ជាការរង​អា​វុ​អ​ហត្ថ​ស្រុក​មោងឫស្សី បានឱ្យដឹងថា ជនរងគ្រោះ​ដល់​ស្លាប់​មានឈ្មោះ ម៉ៅ លី​សរ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​បើករថយន្ត​គេច​បាត់ស្រមោល​ទាំងយប់​។​

​លោក​មេ​បញ្ជាករ​រង​ស្រុក​បាន​ដកស្រង់​សម្ដី​សាក្សី​មក​បញ្ជាក់ថា ​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​ បើកបរ​យ៉ាង​លឿន​ពី​ទិស​បាត់ដំបង​ទៅ​ភ្នំពេញ ។​ពេល​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​​ ជនរងគ្រោះ​បាន​ជិះ​កង់​ឆ្លងកាត់​ផ្លូវជាតិ​ដោយ​មិនបាន​មើល​ឆ្វេង​ស្តាំ​ ត្រូវបាន​រថយន្តបុក​ពីក្រោយ​បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោច​អាធ័ម​។​ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយ​ធ្វើការ​ពិនិត្យ​និង​កោសល្យវិច័យ​រួច សមត្ថកិច្ច​ជំនាញ​ចរាចរ​ស្រុក បានប្រគល់​សាកសព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម