ផ្ទុះ​រឿង​អ​បី​ជំនឿ​! អ្នកស្រុក​ស្ទឹងហាវ​នាំគ្នា​ដុត​ភ្លើង​ធ្វើ​ទីងមោង​ដាក់​មុខផ្ទះ ព្រោះ​មាន​មនុស្ស​ស្លាប់​ច្រើន​

372
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ផ្ទុះ​រឿង​អ​បីជំនឿ​គ្រោះ​ចង្រៃ​ចូល​រា​ត​ត្បាត​ដល់​ភូមិស្ថាន​ពួកគាត់ ព្រោះតែ​មួយរយៈ​ចុងក្រោយ​នេះ មាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​ខ្លះ​ស្លាប់​ដោយ​ចងក ខ្លះ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។​

​លោក តា ស៊ុ ជា​ពលរដ្ឋ​ម្នាក់​បាន​ប្រាប់ថា ពលរដ្ឋ​មួយចំនួន​នៅក្នុង​ទីប្រជុំជន និង​តាម​ភូមិ​ក្នុងស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ នាំគ្នា​ធ្វើ​ទីងមោង និង​ដុត​ភ្លើង នៅមុខ​ផ្ទះ តាម​អ​បី​ជំនឿ ដែល​តាម​អ្នកភូមិ​អះអាងថា ដើម្បី​ដេញ​ខ្មោច​និង​ឧ​ប​ទ្រុបចង្រៃ​កុំ​ឲ្យ​កើតមាន​ក្នុង​គ្រួសារ ក្រោយ​មាន​មនុស្ស​៥​នាក់ ស្លាប់​ជា​បន្តបន្ទាប់​ជាប់ៗ​គ្នា នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ដែល​ខ្លះ​ស្លាប់​ដោយ​ធ្វើអត្តឃាត ខ្លះ​ស្លាប់​ដោយ​ខ្យល់គ​រគាំងបេះដូង និង​ខ្លះ​ស្លាប់​ដោយ​ជំងឺ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ទំនប់រលក​ម្នាក់ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ថា នេះ​ជាការ​ពិតណាស់​ អ្នកស្រុក​នាំគ្នា​ភ័យខ្លាច​ផ្នែក​រឿង​អ​បី​ជំនឿ ពេល​ថ្មីៗ​នេះ អ្នកស្រុក​ស្លាប់​ច្រើន​នាក់​ជា​បន្តបន្ទាប់ ពួកគាត់​បាន​ដុត​ភ្លើង ដាក់​ទីងមោងតាម​ផ្ទះ​ព្រោងព្រាតប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម