ក្រុមបាល់ទាត់ មហាហង្ស យក ឈ្នះក្រុមផលិតករចិន ពិន្ទុ ៧ និង សូន្យ

373
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ក្រុមបាល់ទាត់ ដែលប្រជុំដោយតារាសង្ហារ និងពូកែ លេង បាល់បានយ៉ាងល្អ របស់ក្រុមបាល់ទាត់មហាហង្ស បានពួតដៃគ្នាជាធ្លុងមួយ យក ឈ្នះគូប្រកួត ដោយដណ្តើមបានលទ្ធផលយ៉ាងល្អ គឺ ៧ ទល់ ០ លទ្ធផលនេះបានធ្វើ អោយមហាហង្ស ញញឹមបិតមាត់មិនជិតទេ។

តារាក្នុងក្រុមទាំងមូលបានបង្ហាញអារម្មណ៍សប្បាយក្រៃលេង ដែលខ្លួនបានលេង បាល់ ស៊ីសង្វាក់គ្នារហូតផ្តួលគូប្រកួតបានពិន្ទុខ្ពស់បែបនេះ។ លោក គូម៉ា តារាចម្រៀង បានបង្ហាញអារម្មណ៍សប្បាយចិត្តផងដែរ ដែលក្រុមមហាហង្ស ទទួលបានជ័យជម្នះ ខណ:ដែលលោកបានលេងស្លាបបម្រើ ដែលត្រូវគេមើល ឃើញថា បានរួមចំណែក ជួយឲ្យក្រុមបានឈ្នះ។ យ៉ាងណាមិញលោកថា ខ្លួនមិនបានលេងប្រចាំឲ្យមហាហង្ស នោះទេ គឺគ្រាន់តែលេងរាល់ពេល ទំនេរពីការងារតែប៉ុណ្ណោះ ដោយសារតែលោក ក៏ មានក្រុមថោនមួយ ត្រូវលេងជាប្រចាំ។ ទោះជាយ៉ាងណា ខណៈដែលលោកបានលេង អោយក្រុមមហាហង្សនៅពេលប្រកួត កាលពីយប់ថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១៩ ក្រុមទាំង មូលបានជ័យជំនះ ដែលធ្វើអោយលោកមានមោទនភាពក្រៃលេង។

ចំណែក លោក សុះ ម៉ាច ដែលជាកីឡាករមួយរូបនៅក្នុងថ្ងៃនោះ ក៏សប្បាយចិត្ត ផងដែរ ដែលក្រុមមហាហង្ស ដែលលោកចូលលេងជាកីឡាករមួយរូប បានឈ្នះលើស លប់លើក្រុមផលិតករចិន។ លោកថា ខ្លួនសម្រេចចូលក្រុមមហាហង្ស ដោយសារតែ ក្នុងពេលខាងមុខ ក្រុមមហាហង្ស នឹងមានការប្រកួត សម្រាប់កីឡាករវ័យ៣៥ឆ្នាំឡើង ដណ្ដើមពានរង្វាន់ក្នុងពេលខាងមុខ។ លោកក៏ប្រកាស នឹងលេងជាមួយក្រុម មហាហង្ស ឲ្យសកម្មផងដែរ ក្នុងពេលបន្តបន្ទាប់៕

ទីតាំងផ្សាយពាណិជ្ជកម្ម